ក្មេងស្ទាវពីរនាក់​បើក​ម៉ូតូជែង​បុក​រថយន្ត​កុងតឺន័រ​ដឹក​ដែកៈស្លាប់​ម្នាក់ ​របួសធ្ងន់ ម្នាក់​

984
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈក្មេងស្ទាវដែលមានការអះអាងថាឃើញ​បើក​ម៉ូតូ​ជ្រេ​ពេញ​ផ្លូវ ជ្រុលទៅបុក​រថយន្ត​កុងតឺន័រ​បណ្តាល​ឲ្យស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងពេលធ្វើដំណើរ​​បញ្ច្រាស់ទិស​ជាមួយ​រថយន្ត​កុងតឺន័រ ​ម៉ោង​៧​យប់​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​ក្រំ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សព​ក្មេងប្រុស​ឈ្មោះ ហេង រិ​ទ្ធិ​រាជ អាយុ ១៣​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​គ្មាន ស្លាក​លេខ បាត់​ក្រោយ​កើតហេតុ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុន រ៉​ន បើកបរ​ឲ្យ​ក្រុមហ៊ុន SKLS មើល​តាម​កាត បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-5506 ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាដំបូង គេ​ឃើញ​ក្មេងស្ទាវ​ពីរ​នា​ក់​ជិះ​ម៉ូតូមួយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។ ចំណែក​រថយន្ត​កុង​ត័​រ បើកបរ​ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូបានវ៉ា ជែង​រថយន្ត​មួយគ្រឿង​ទៀត​ហើយជ្រុល​ចូលទៅ​ចំណែណែក​ផ្លូវ​ម្ខាង​បុក​កាង​រថយន្ត​ខ្ទាត​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​សល់​ដង្ហើមចង្រិត ។​អ្នករបួសប៉ូលិសពុំបានបង្ហាញអត្តសញ្ញាណទេ៕មន

សពក្មេងរងគ្រោះ(រូបថតចាន់តូ)