ក្មេងស្ទាវ​នៅ​កំពង់សោម​កាន់តែ​សាហាវ ប្រើ​ដាវ កាំបិត ដំបង ភ្ជង់​គម្រាម​យក​ទ្រព្យសម្បត្តិ ភ្ញៀវ តាម​ឆ្នេរសមុទ្រ ឆៅៗ​តែម្តង​

1043
ចែករម្លែក
  • 2
    Shares

ដោ​យ:វណ្ណៈ/​ព្រះសីហនុ ៖ ជ​នស​ង្ស​យ័​មួយក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​លួច មាន​ស្ថាន​ទម្ងន់ទោស​( ប្លន់​) ដោយ​ប្រើប្រាស់ ដាវ កាំបិត ដំបង​ភ្ជង់​គម្រាម យក​ទ្រព្យ​សម្បត្តិ​ភ្ញៀវ នៅតាម​ឆ្នេរសមុទ្រ មួយក្រុម​ត្រូវបាន​ចាប់​ឃាត់ខ្លួន បានជា​បន្តរ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​។​

របាយការណ៍​ពី​នគរបាល​បញ្ជាក់ថា​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ វេ​លោ​ម៉ោង ជាង​០១​យប់ ឆ្លង​ចូល​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨ មាន​ករណី អំពើលួច មាន​ស្ថាន​ទម្ងន់ទោស​(​យក​ដាវ​ ​កាំបិត ភ្ជង់​យក​សម្ភារៈ) ១​កើត​ឡើ​ង នៅ​ចំណុច​លើខ្ចុះ​ឆ្នេរ​ឯករាជ្យ​(​ឆ្នេរ៧​ជាន់​) ស្ថិតនៅ​ក្រុមទី​៩ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បង្ក​ឡើ​ង​ដោយ​ជនសង្ស័យ​១​ក្រុម បាន​ធ្វើ​សកម្មភាព ដោយ​ប្រើ​ដាវ និង​កាំបិត ភ្ជង់​ជនរងគ្រោះ ចំនួន​២​នាក់ មានឈ្មោះ​ដូចខាងក្រោម ​:
១.ឈ្មោះ សំ សុភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ G.T.I ស្នាក់នៅ​ផ្ទះជួល​ភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាត់បង់​សម្ភារៈ ទូរស័ព្ទដៃ២​គ្រឿង​ ​លុយ​ចំនួន​35$, ​លុយ​ខ្មែរ​10000រៀល។ ២.ឈ្មោះ ភោគ ច​ន្ធី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​បុគ្គលិក​កា​សុ​ី​ណូ​ឡា​វូ ស្នាក់នៅ​អាគារ​បុគ្គលិក ភូមិ​២​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ។ បាត់បង់​សម្ភារៈ​ ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​oppo លុយ​ចំនួន​3ដុល្លារ ,​ លុយ​ខ្មែរ​ចំនួន​20000រៀល។

​ក្រោយពី​កើ​ត​ហេតុ​រួច​នគរបាល បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​0៥​នាក់​មានឈ្មោះ​ដូចខាងក្រោម​
១- ឈ្មោះ ស៊ុយ ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ កម្មករសំណង់
២-​ឈ្មោះ ស៊ុយ សុផាន់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ កម្មករ សំណង់​
៣-​ឈ្មោះ វ៉ា​ត់ ពៅ ភេទ​ប្រុស អាយុ២៣ឆ្នាំ ជាង​ម៉ា​ស៊ី​ន​ត្រជាក់
៤- ឈ្មោះ ឃឹ​ត ថា ភេទ​ប្រុស អាយុ១៩​ឆ្នាំ កម្មករសំណង់​
៥-​ឈ្មោះ ខន ជា ភេទ​ប្រុស អាយុ២១​ឆ្នាំ កម្មករសំណង់។

ជន​ទាំង​៥​នាក់​ខាង​លើ​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ម្ដុំ​កំ​ពេញ ក្រុម​៩ ភូមិ​១ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ៕B/