ក្មេងស្រី​កំបុត​ក្បាល​ដើរ​អុកឡុក​ពេញ​ភូមិ បង្ក​ភាព​រំជើបរំជួល​ពេញ​អ៊ិន​ធឺ​ណិ​ត​

1088
ចែករម្លែក
  • 197
    Shares

​ក្មេងស្រី​អាយុ ២ ឆ្នាំ​ម្នាក់​បាន​បង្ក​ភាព​រំជើបរំជួល​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ដោយសារតែ សម្លៀកបំពាក់​ហា​ឡូ​វីន (Halloween) ដែល​ធ្វើឱ្យ​នាង​ហាក់ដូចជា​មនុស្ស​កំបុត​ក្បាល គួរឱ្យខ្លាច​របស់​នាង​។​

​កុមារី ម៉ា​យ៉ា (Maya) និង​បងស្រី​របស់​នាង​ឈ្មោះ ឆា​លី (Charlie) បាន​បង្ក​ការភ្ញាក់ផ្អើល ពេញ​ភូមិ​របស់​ពួកគេ​នៅ​ទីក្រុង​ប៉ា​រ៉ា​ណា​កេ (Paranaque) ប្រទេស​ហ្វីលីពីន នៅពេលដែល ពួកគេ​ដើរ​ទទួល​ការដាក់​ទាន​តាម​ប្រពៃណី​ពិធីបុណ្យ​ហា​ឡូ​វីន​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។​

​ក្មេងស្រី ឆា​លី អាយុ ៦ ឆ្នាំ​ស្លៀកពាក់​ជា​ពេជ្ឈឃាត ចំណែកឯ​កុមារី ម៉ា​យ៉ា​ស្លៀកពាក់​ចម្លែក ដែល​មើលទៅ​ហាក់ដូចជា​នាង​ជា​ខ្មោច​កំបុត​ក្បាល​។​

​អ្នកស្រី ប្រោ​ត គ្រី​ស្តេ​ល (Proud Krystel)​ដែលជា​ម្តាយ​របស់​ក្មេងស្រី​ទាំងពីរ​បាន បង្ហោះ​វីដេអូ​ឃ្លី​ប​នេះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សុក្រ​។ ពិតជា​គួរឱ្យភ្ញាក់ផ្អើល ត្រឹមតែ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​វីដេអូ​នេះ​មាន​អ្នកមើល​រហូត ដល់​ទៅ​ជាង ១២ លាន​ដង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕


#