ក្មេងស្រី​ពីរ​នាក់​នាំគ្នា​លេង​ក្បែរ​មាត់​ត្រពាំង ​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹក​លង់​ស្លាប់​

324
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ក្មេងស្រី​អាយុ​៦​ឆ្នាំ​ពីរ​នាក់ នាំគ្នា​លេង​ក្បែរ​មាត់​ត្រពាំង ​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់ នៅ​ចំណុច​ភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ទាំងពីរ​នាក់​មាន ១.​ឈ្មោះ ម៉ី សា អាយុ​៦​ឆ្នាំ និង ២.​ឈ្មោះ ទុយ នី​ម អាយុ​៦​ឆ្នាំ ក្មេង​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ ​ក្មេង​ទាំងពីរ​នាក់​បាននាំគ្នា​លេង​នៅក្បែ​មាត់​ត្រពាំង ខណៈ​ឪពុកម្តាយ​រវល់​ច្រូតកាត់​។ លុះដល់​ម៉ោង​ហូបបាយ​ថ្ងៃត្រង់ ស្រាប់តែ​ឈ្មោះ ថន ផូ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង បាន​ប្រទះឃើញ​ក្មេងស្រី​ទាំងពីរ​នាក់លង់ទឹក​ស្លាប់បាត់​មិនដឹង​តាំងពី​ពេលណា​នោះទេ ហើយ​គាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា ក្មេងស្រី​ទាំងពីរ​នាក់​ពិតជា​លង់​ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ជួន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល/Ha​