ក្មេងស្រី​ម្នាក់​ចុះ​ដក​ផ្ការំចង​យកមក​ធ្វើ​ម្ហូប​លង់ទឹក​ស្លាប់​នៅ​ស្រុក​ឧដុង្គ​

1542
ចែករម្លែក

​(​កំពង់ស្ពឺ​)៖​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ចុះ​ដក​ផ្ការំចង់​ក្នុង​ស្រះ​ទឹក​មួយកន្លែង​នៅ​ខាងជើង​ភូមិ​ព្រៃ​តា​ទ្រូ​ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​លុង​ទឹកស្រះ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ឃុំ​ភ្នំ​តូច​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​ដែល​លុង​ទឹកស្រះ​ស្លាប់​នោះ​មានឈ្មោះ​សុខ​រក្សា​អាយុ​១១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​មូលហេតុ​គឺ​នាង​បាន​ចុះ​ដក​ផ្ការំចង​យកមក​ធ្វើ​ម្ហូប​សម្រាប់​ហូបបាយ​។​ប្រភព​បាន​បន្តថា​ក្រោយពី​ក្មេងស្រី​រងគ្រោះ​លង់ទឹក​បាត់​នោះ​ឪពុកម្តាយ​និង​អ្នកជិតខាង​បាន​ជួយ​ចុះ​រេ​វ​ទើប​រក​ឃើញតែ​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​បាត់ទៅ​។​

ក្រោយពី​ជំនាញ​ពិនិត្យ​បានប្រគល់​សព​ក្មេងស្រី​ឲ្យ​ទៅ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​សុខ​សុ​ភ័​ណ្ឌ​

​សព​ក្មេងស្រី​លុង​ទឹកស្រះ​នៅ​ស្រុក​ឧដុង្គ​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​

 

#