ក្មេងស្រី​ម្នាក់​ត្រូវបាន​ចាប់​រំលោភ​ជា​ក្រុម​បន្ទាប់មក​ត្រូវបាន​បាញ់​សម្លាប់​ហើយ​បោះចោល​នៅ​ទីវាល​មួយ​នៅ​ឥណ្ឌា​

765
ចែករម្លែក

​ក្មេងស្រី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត ត្រូវបាន​ចាប់​រំលោភ​ជា​ក្រុម​បន្ទាប់មក​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​អំពើ​ហិង្សា​ផ្លូវភេទ​ចុងក្រោយ​បំផុត​ដែល​បាន​បង្កឱ្យមាន​​ការតវ៉ា​ដោយ​កំហឹង​នៅ​ទូទាំង​ប្រទេស​នេះ​។​

​ប៉ូលិស​សង្ស័យថា ជនរងគ្រោះ​ដែល​អាយុ​និង​អត្តសញ្ញាណ​របស់​នាង​មិន​ត្រូវបាន​គេ​ស្គាល់​នោះ​ត្រូវបាន​ចាប់​រំលោភ​ជា​ក្រុម សម្លាប់ ហើយ​បន្ទាប់មក​យក​សាកសព​របស់​នាង​​ទៅ​ដុតចោល​នៅ​មុនពេល​ត្រូវ​បាន​បោះចោល​នៅ​ទីវាល​មួយ​នៅ​ទីក្រុង​ប៊ូ​សា ក្នុង​រដ្ឋ​ប៊ី​ហា​។​

​ប៉ូលិស​បាន​និយាយថា ” យើង​បាន​ទទួល​សាកសព​ដែល​ឆេះ​រោល​កាលពី​ថ្ងៃ​អង្គារ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​នាង​បាន​បាត់​ខ្លួន​ពី​ផ្ទះ​របស់​នាង​នៅ​ទីក្រុង​ប៊ូ​សា “​។​

​មន្ត្រីប៉ូលិស​នេះ​បាន​និយាយថា ពួកគេ​កំពុង​រង់ចាំ​របាយការណ៍​វេជ្ជសាស្ត្រ​។​

​ហេតុការណ៍​នេះ​កើត​ឡើង​បន្ទាប់ពី​ស្ត្រី​អាយុ​២២​ឆ្នាំ​ម្នាក់ ជា​បសុពេទ្យ​ត្រូវបាន​ចាប់រំលោភ​ជា​ក្រុម​និង​សម្លាប់ ហើយ​ដុតចោល​នៅ​ទីក្រុង​ហាយដេ​រ៉ា​បាត ភាគខាងត្បូង​នៃ​ប្រទេស​​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​។​

​បទឧក្រិដ្ឋ​ដ៏​គួរឱ្យ​រន្ធត់​នេះ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ដោយ​ក្រុមបាតុករ​បាន​ទទូច​ឱ្យ​ក្រុម​អាជ្ញាធរ​ធានា​ថា​ករណី​រំលោភ ត្រូវបាន​កាត់ទោស​យ៉ាង​ឆាប់​ហើយ​​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស ត្រូវ​ដាក់​ទណ្ឌកម្ម​ដោយ​គ្មាន​ការពន្យារពេល​៕​ដោយ​៖​សុខា​/sn

ក្រុមបាតុករ​បាន​វាយ​និង​ដុត​រូប​តំណាង​នៃ​អ្នក​ចាប់​រំលោភ​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ស្ត្រី​ជា​បសុពេទ្យ​ម្នាក់ ត្រូវបាន​ចាប់​រំលោភ និង​សម្លាប់ចោល​​នៅ​ទីក្រុង​ហាយដេ​រ៉ា​បាត​