ក្មេងស្រី​ម្នាក់​បាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​វ៉ារិន​

174
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​ក្មេងស្រី​ម្នាក់​បាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេ​ល​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០១៩​នេះ ​ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ដោយ​រថយន្ត​ម៉ាកហាយឡេ​នឌ័​រពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-F8730 ផលិត​ឆ្នាំ​2002 បាន​បើកបរ​ហើយ​បុក​។​

បើកបរ​ដោយ​ឈ្មោះ ឃ្លាំង ម៉ាន់​យ៉ាន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​នឹង​មនុស្ស​ថ្មើរជើង​ដើរ​ឆ្លងកាត់​ផ្លូវ ពី​កើ​តទៅ​លិច ។​

ជនរងគ្រោះ​មានឈ្មោះ ណំ ណាគ្រី ភេទ​ស្រី អាយុ​៨​ឆ្នាំ នៅ​ភូមិ​ស្រែ​ពោធិ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

លោក​វរសេនីយ៍ទោ ហុង ប៉ូ​ហេង បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​ចុះទៅពិនិត្យ និង​វាស់វែង ព្រមទាំង​បានធ្វើ​កំណត់ហេតុ យក​វត្ថុតាង​មាន​រថយន្ត​ខាងលើ យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ដើម្បី​បន្ត​នីតិវិធី។

ចំណែក​សាកសព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕B/