ក្មេងស្រី​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​រងរបួស​ធ្ងន់​ដោយ​រថយន្តដឹកដី បុក​ម៉ូតូ​

396
ចែករម្លែក

ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ក្មេងស្រី​ម្នាក៎​បាន​ស្លាប់​នៅនឹងកន្លែង​ និង​ក្មេងស្រី​ប្រុស​ពីរ​នាក់​ទៀត​ដែល​រួម​ដំណើរ​រងរបួស​ធ្ងន់​បាក់ជើង​ខណៈពេលដែល ពួកគេ កំពុង បើកបរ ម៉ូតូឌុប​គ្នា​ស្រាប់ តែមាន រថយន្ត ដឹក ដី មកពី មុខ រេ មក បុក ទាំង កម្រោល តែម្តង​។​ករណី គ្រោះថ្នាក់ ចរាចរណ៍ ដ៏ រន្ធត់ នេះដែរ បាន កើតឡើង កាលពី យប់​ថ្ងៃទី​១៤ ខែ​
​សីហា ឆ្នាំ​២០១៩​នៅ ចំណុច​ភូមិ រស្មី សង្ហារ ឃុំ រស្មី សង្ហារ ស្រុក រតនៈមណ្ឌល ខេត្ត បាត់ដំបង រវាង រថយន្ត ដឹក ដី​ជាមួយនឹង​ម៉ូតូ​។

លោក​វរសេនីយ៍ឯក​ សន និល ​អធិការ​នគរ​បាល​ស្រុក​រតនមណ្ឌល​បានឱ្យដឹងថា​ក្មេងស្រី​ដែល​ស្លាប់​មានឈ្មោះ​ចាន់ គឹម​ឡាង​អាយុ​១៧​ឆ្នាំ​។ ចំណែក​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ​ណាំង ផា​រ៉េត​ ​ភេទ​ប្រុស អាយុ​១០​ឆ្នាំ ​និង​ឈ្មោះ​ ណេ ណៃ ​ភេទ​ស្រី​ ​អាយុ​១៧​ឆ្នាំ​(​បាក់ជើង​ទាំងពីរ​)​។​ អ្នក​ទាំង​៣នាក់​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​ ចំណែក​អ្នកបើក​បររថ​យន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​បាន​ចត​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

បើតាម ការសន្និដ្ឋាន រប ស់ សមត្ថកិច្ច ដែល បាន ចុះ ពិនិត្យ ទីតាំង កើតហេតុ ទាំងយប់ បាន និយាយថា ទី តាំង កើតហេតុ គឺ ផ្លូវ មាន សភាព តូច ហើយ នៅត្រង់ ភ្លើង ស៊ីញ៉ូ ខាងឆ្វេង របស់ រថយន្ត មាន ស្នាម ប៉ះទង្គិច ដែល សបញ្ជាក់ ឲ្យ ឃើញថា រថយន្ត បាន បំពាន ទៅលើ ផ្លូវ របស់ ភាគី ម៉ូតូ ដែល បង្ក​ឲ្យ​មាន មនុស្ស ស្លាប់ ម្នាក់ និង រងរបួស យ៉ាងធ្ងន់ធ្ងរ ចំនួន​២ នាក់ បន្ថែមទៀត​។ រថយន្ត បង្ក នោះ ម៉ាក នីសា ន់ ពណ៌ ក្រហម ពាក់ ស្លាក លេខ BB.0298 រីឯ ម៉ូតូ ម៉ាក ស៊ូ ម័ រ​អ៊ិ​ច​ពណ៌ ក្រហម លាយ ខ្មៅ ពាក់ ស្លាក លេខ 1AG6173 ជិះ គ្នា ៣​នាក់ ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​បានប្រគល់​សពឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ចំណែក​អ្នករបួសធ្ងន់​ទាំងពីរ​នាក់ ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ ​មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សា​ ដើម្បី​ទុក​ដោះស្រាយ​តាមច្បាប់​៕B/