ក្មេងស្រី​អាយុ​ប្រាំ​ឆ្នាំ​ចុះ​លេង​ទឹក​ត្រពាំង​ខាងមុខផ្ទះ​លង់​ស្លាប់​

765
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ក្មេងស្រី​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់​បាន​ចុះ​ទៅលេង​ទឹក​ត្រពាំង បណ្តាល​ឲ្យ​លង់​ស្លាប់​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​អំពៅ​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ផៃ សុខ​ខេន អាយុ​ប្រាំ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ឪពុកម្តាយ​ក្មេងស្រី​និយាយថា ដោយ​កូន​ដើរលេង​យូរ​មិនឃើញ​ត្រឡប់មកវិញ ក៏បាន​នាំគ្នា​ដើររក​តែ​រក​មិនឃើញ​រួច គាត់​បាន​ចុះ​រាវរក​ក្នុង​ត្រពាំងទឹក ស្រាប់តែ​ឃើញ​កូន​របស់គាត់​លង់ទឹក​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះមក​ពិនិត្យ និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា ក្មេងស្រី​ខាងលើ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​