ក្មេងស្រី​អាយុ​១​ខួប​៦​ខែ​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​ថយ​កិន​ក្បាល​បែក​ខួរ​ស្លាប់​

989
ចែករម្លែក

​ដោយៈ​សាវ​រក្ស / ភ្នំពេញ​ ៖ ​ក្មេងស្រី​អាយុ​១​ខួប​៦​ខែ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​រត់តាម​បងប្រុស​អាយុ​៥​ឆ្នាំ ទិញ​ម្រេច​ឲ្យ​ម្តាយ​ធ្វើ​ម្ហូប​ក៏ត្រូវ​ម៉ាក​កាមរី​ឆ្លាម​ថយក្រោយ​កិន​បែកក្បាល​ស្លាប់​តែម្តង​។ ហេតុការណ៍​ដ៏​សោកសង្រេង​នេះ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នា​ព្រឹក​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៨​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ចំណុច​មុខផ្ទះ​គ្មាន​លេខ ក្នុង​បុរី​ពិភពថ្មី​ភូមិខ​១ ស​ង្កាត់​ច្រាំង​ចម្រេះ​ទី​២ ខណ្ឌឫស្សីកែវ​។​

​សព​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ពុទ្ធ លក្ខណា អាយុ​១​ខួប​៦​ខែ​ជា​កូន​ទី​២ ឪពុក​ឈ្មោះ ពុទ្ធ ប៊ុនថន អាយុ​២៨​ឆ្នាំ មុខរបរ​បើកឡាន និង​ម្តាយ​មានឈ្មោះ គង់ ស៊ី​ចាន់ អាយុ​២៦​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ​អ្នក​ទាំង​៣​នាក់​ស្នាក់នៅ​កើតហេតុ​។ រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម​ពណ៌ស្ករ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​2Q-4513 បើក​មានឈ្មោះ សាន់ នី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​លិច ស្រុក​កំពង់ត្រាច ខេត្តកំពត ស្នាក់នៅ​កន្លែងកើតហេតុ​។​

​បើតាម​សម្តី​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ប្រើ​កូនប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ឲ្យ​ទៅ​ទិញ​ម្រេច​ដោយ​មិនបាន​ដឹងថា កូនស្រី​អាយុ​១​ខួប​៦​ខែ​រត់​ទៅតាម​ពីក្រោយ​ទៅជា​មួយ​បង​វា​ទេ ដោយ​គាត់​ជា​ម្តាយ​រវល់​ធ្វើ​ម្ហូប​ក្រោយមក​ស្រាប់តែ​លឺ​កូន​ប្រុ​អាយុ​៥​ឆ្នាំ​ស្រែក​គាត់​ស្មានថា​ឆ្កែ​ខាំ​កូនប្រុស​នោះ ស្រាប់តែ​គាត់​ចេញទៅ​មើល​បែ​ជា​ឃើញ​កូនស្រី​អាយុ​១​ខួប​៦​ខែ​បែក​ខួរ​ស្លាប់​នៅ​ផ្លូវ​ទៅវិញ​។​

​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បើក​តាមផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំ​កើតហេតុ​មាន​រោងកា​ទៅមុន​អត់​រួច ក៏បានរ​យែ​រថយន្ត​ថយក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​រថយន្ត​ក៏បាន​កិន​កុមារី​រងគ្រោះ​បណ្តាល​ឲ្យ​បែក​ខួ​ស្លាប់​ភ្លាមៗ​តែម្តង​។ ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ក៏បាន​ចុះ​ពីលើ​រថយន្ត​បី​ក្មេងស្រី​នោះ​ដើររក​ម្តាយ​ក្មេងរងគ្រោះ និង​បានប្រគល់​ក្មេង​នោះ​ឲ្យ​ម្តាយ​ក្មេងរងគ្រោះ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​កន្លែងកើតហេតុ​បានចុះ​វាស់វែង យក​រថយន្ត​នឹង​អ្នកបើកបរ​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ច​រា​រណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់​នៅពេល​ក្រោយ​។ ចំណែកឯ​សព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B