ក្មេងស្រី​អាយុ​៣​ឆ្នាំ វង្វេង​ឪពុកម្តាយ ពលរដ្ឋ​ប្រទះឃើញ​មើល​រក្សា​ទុកជា​បណ្តោះអាសន្ន​

1284
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ឈរ​យំ​តាមផ្លូវ វង្វេង​ឪពុកម្តាយ ដោយ​ខ្លាច​កើតមាន​បញ្ហា​លើ​ក្មេងស្រី ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ មើលថែរក្សា​ទុកជា​បណ្តោះ​អាសន្ន និង​ប្រកាស​សួររក​អាណាព្យាបាល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ក្រោយពី​ប្រទះឃើញ​ក្មេងស្រី​ខាងលើ មិនដឹង​ជា​ឪពុកម្តាយ នៅទីណា អាជ្ញាធរ ប្រជាពលរដ្ឋ អំពាវនាវ​ផងដែរ ដល់​សាធារណៈជន បងប្អូន ក្រុមគ្រួសារ បាត់​សមាជិកគ្រួសារ ក្មេងស្រី​ដូច​ភិនភាគ​ខាងលើ សូម​ទៅទាក់ទង នៅ​អាជ្ញាធរ​សង្កាត់ ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​៕ ល​

#