ក្មេងស្រី​អាយុ ១០ ឆ្នាំ​ដែល​ត្រូវ​បងប្រុស​រំលោភ ឥឡូវ​សម្រាលកូន​ហើយ​

2614
ចែករម្លែក
  • 5
    Shares

ក្មេងស្រី​អាយុ ១០​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បងប្រុស​បង្កើត​របស់​នា​ង​ចាប់រំលោភ​។ ឥឡូវ​សម្រាល បានកូន​ប្រុស​ម្នាក់​ហើយ​។​

​ក្មេងស្រី​ជនជាតិ​កូ​ឡុំ​ប៊ី រូបនេះ​ត្រូវគេ​នាំទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ផ្ល​រ៉េ​ន​ស្យា (Florencia) ប្រទេស​កូ​ឡុំ​ប៊ី ហើយ​នាង​សម្រាល​បានកូន​ប្រុស​ម្នា​ក់នៅ​ទីនោះ​ដោយ​ការវះកាត់​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ការចាប់រំលោភ​លើ​កុមារី​ដែល​មិន​ត្រូវបាន ទម្លាយ​អត្តសញ្ញាណ​ខាងលើនេះ បានកើត​ឡើង​នៅផ្ទះ​របស់​នាង​នៅ​ពើ​តូ ឡេ​គ្វី​ហ្សា​ម៉ូ (Puerto Leguizamo)​។​

​លោក កា​មី​ឡូ ឌី​យ៉ា​ស (Camilo Diaz) នាយក​នៃ​មន្ទីរពេទ្យ​ដែល​នាង​សម្រាល បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថ្មីៗ​នេះ​ថា “​យោងតាម​ព័ត៌មាន​ដែល​យើង បានទទួល​ពី​ប៉ូលិស ក្មេងស្រី​នេះ​ផ្ទៃពោះ បន្ទាប់ពី​នាង​ត្រូវបាន​សមាជិកគ្រួសារ ចាប់រំលោភ​ដែលជា​បងប្រុស​របស់​នា​ង​។ ហើយ​ពេលនេះ​ទាំង​ទារក និង​ម្តាយ​អនីតិជន សុខ​សប្បាយ​ធម្មតា​”​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ឪពុកម្តាយ​របស់​ក្មេងស្រី​នេះ ដឹងថា​កូនប្រុស​របស់ខ្លួន​ជា​អ្នកប្រព្រឹត្ត ប៉ុន្តែ​មិន​ចង់​រាយការណ៍​អាជ្ញាធរ​មូលដ្ឋាន​។ ទាក់ទិន​ករណីនេះ ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​៕ ប្រែ​សម្រួល​: ខុម​