ក្មេងស្រី​អាយុ ១១ ឆ្នាំ​ចាប់ផ្តើម​បែកញើស​ចេញឈាម ខណៈ​ខំរៀន​ត្រៀមប្រឡង​

1915
ចែករម្លែក

កុមារី​ម្នា​ក់នៅ​ប្រទេស​វៀតណាម បានកើត​ជំងឺ​ដ៏​ចម្លែក​បណ្តាលឱ្យ​នាង​បែកញើស​ចេញឈាម ដែល​បង្កឡើង​ដោយសារ​អារម្មណ៍​តានតឹង​។​

​ក្រុម​វេជ្ជបណ្ឌិត​ជឿថា កុមារី​អាយុ ១១​ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​មាន​ជំងឺ​ចម្លែក ឱ្យ​ឈ្មោះថា hematidrosis ដែល​ពិភពលោក​មិនសូវ​យល់ដឹង​ដោយសារតែ​វា​កម្រ​ពេក​។

​ក្មេងស្រី​ដែល​មកពី​ស្រុក​ដាក​ដាវ (Dak Doa) នេះ​បានចាប់ផ្តើម​ចេញ​រោគសញ្ញា​ជំងឺ​នេះ ខណៈពេល​នាង​ខំរៀន​ដើម្បី​ត្រៀមប្រឡង​កាលពី​ប៉ុន្មាន​ខែ​មុន​។

​ដំបូង​ឡើយ ពេទ្យ​ពិនិត្យឃើញថា នាង​មាន​ជំងឺ​ស្បែក ហើយ​បានឱ្យ​ថ្នាំ​ទៅ​នាង​លេប​មួយរយៈ ប៉ុន្តែ​នៅតែ​មិនបាន​ធូរ ទើប​ក្រុម​ពេទ្យ​ធ្វើការ​ពិនិត្យឡើងវិញ​។​

​ពេលនេះ ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ជាតិ​សើ​ស្បែក និង​ឃ្លង់ គុយ ហាវ (Quy Hoa National Leprosy Dermatology Hospital) ជឿថា ក្មេងស្រី​នេះ​មាន​ជំងឺ hematidrosis៕ ប្រែ​សម្រួល​: ខុម​