ក្មេងស្រី​អាយុ ៧ ឆ្នាំ​សោះ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ឪពុក​ដោយសារ​រឿង​បង្គន់

918
ចែករម្លែក
  • 4
    Shares

ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នា​ក់បាន​ទៅប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ឪពុក​របស់ខ្លួន បន្ទាប់ពី​ឪពុក​របស់​នាង​មិន​ធ្វើតាម​ការសន្យា​ថា​នឹង​សាងសង់​បង្គន់​សម្រាប់​នាង ប្រសិនបើ​នាង​រៀន​ពូកែ​ឡើង​ថ្នាក់​។​

​កុមារី ហា​នី​ហ្វា ហ្សា​រ៉ា (Hanifa Zaara) បាន​ប្រាប់​ប៉ូលិស​តាមរយៈ​លិខិត​មួយ ច្បាប់​របស់​នាង​ថា ឪពុក​របស់​នាង​បាន “​បោកប្រាស់​” នាង ហើយ​គួរតែ​ចាប់ខ្លួន ធ្វើឱ្យ​ប៉ូលិស​នឹក​អស់សំណើច និង​ហួសចិត្ត​យ៉ាងខ្លាំង​។ នាង​និយាយថា នាង “​ខ្មាសអៀន​” ដែល​បន្ទោរ​បង់​កណ្តាល​វាល​។​

​យោងតាម​អង្គការ​យូ​នី​សេ​ហ្វ (Unicef) បានឱ្យដឹងថា ប្រជាជន​ឥណ្ឌា យ៉ាងច្រើន​គ្មាន បង្គន់​ប្រើប្រាស់​ទេ ហើយ​រហូតដល់​ទៅជិត ៥០០ លាន​នាក់​បន្ទោរ​បង់​កណ្តាលវាល​។

​អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល និង​ហួសចិត្ត​នោះ​គឺ សូម្បី​កន្លែង​ខ្លះ​មាន​បង្គន់​អនាម័យ​ក្តី ក៏​ប្រជាជន​មួយចំនួនធំ​មិន​ប្រើប្រាស់​វា​ដែរ នោះ​មានន័យថា ពួកគេ​នៅតែ​ចូលចិត្ត​បន្ទោ​របង់ កណ្តាលវាល​។

​ងាក​មក​កុមារី ហា​នី​ហ្វា ហ្សា​រ៉ា ដែល​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់​នាង​ក្នុង​តំបន់ ប្រជុំជន​អាម​បួ (Ambur) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា មិន​ដែលមាន​បង្គន់​ប្រើប្រាស់​ឡើយ​។​

​ឪពុក​របស់​នាង​ឈ្មោះ អេ​សានូ​ឡា (Ehsanullah) បាន​ប្រាប់ BBC Tamil ថា តាមពិត​គាត់​បានចាប់ផ្តើម​សាងសង់​បង្គន់​ហើយ ប៉ុន្តែ​ដោយសារ​ខ្វះ​លុយ​ក៏​ទុកចោល ពាក់កណ្តាល​ទី ខណៈ​បច្ចុប្បន្ន​គាត់​គ្មាន​ការងារ​ធ្វើ​។​

​គាត់​បាន​បន្ថែមថា “​ខ្ញុំ​បាន​សុំឱ្យ​កូនស្រី ហា​នី​ហ្វា ទុកពេល​ព​ឱ្យ​ខ្ញុំ​បន្តិច ប៉ុន្តែ​នាង​បែរជា​ខឹង ហើយ​ឈប់​និយាយ​រក​ខ្ញុំ​ដោយសារតែ​ខ្ញុំ​មិន​ធ្វើតាម​ការសន្យា​”៕ ប្រែ​សម្រួល​: ខុម​