ក្មេងស្រី​ឥណ្ឌា​អាយុ​១២​ឆ្នាំ​ត្រូវបាន​បងប្រុស​បង្កើត​បីនាក់​និង​ឪពុកមា​ចាប់រំលោភ​រួច​សម្លាប់​កាត់​ក្បាល​ចោល​យ៉ាង​សាហាវ​

287
ចែករម្លែក
  • 8
    Shares

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា​ថា បងប្អូន​ប្រុស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ពីបទ​ចាប់រំលោភ​ប្អូនស្រី​អាយុ ១២ ឆ្នាំ​របស់​ពួកគេ ដែល​ក្រោយមក​ត្រូវបាន​កាត់​ក្បាល​ដោយ​កាំបិត​ខ្វែង​។​

​យោងតាម​ទិន្នន័យ​ចុងក្រោយបង្អស់​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​បានឱ្យដឹងថា ឥណ្ឌា​មានកំណត់​ត្រា​អាក្រក់​បំផុត​នៃ​ការរំលោភ​ផ្លូវភេទ​លើ​អនីតិជន ជាមួយ​ករណី​ជាង ៣៦.០០០ ត្រូវបាន​រាយការណ៍​ក្នុង​ឆ្នាំ ២០១៦​។​

​គណៈកម្មាធិការ​មួយ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​នៅ​ឆ្នាំ ២០១៤ បាន​និយាយថា ជនរងគ្រោះ​ពី​ការរំលោភ​សេពសន្ថវៈ​ម្នាក់​ក្នុងចំណោម​បីនាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​គឺជា​អនីតិជន​។ ស្ទើរតែ​ពាក់កណ្តាល​នៃ​ជន​រំលោភ​នោះ​គឺ​ស្គាល់គ្នា​ជាមួយ​ជនរងគ្រោះ​។​

​ក្នុងករណីនេះ ឪពុកមា​អាយុ ៤០ ឆ្នាំ​របស់​ក្មេងស្រី​រងគ្រោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​ហើយ​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​បងប្រុស​ច្បង​ម្នាក់ទៀត ក្រោយពី​សាកសព​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​ម៉ា​ដ​យ៉ា​ប្រា​ដេ​ស​កាលពី​សប្តាហ៍​មុន​។​

​ជនជាប់ចោទ​ទាំងនេះ​ដំបូង​ឡើយ​បាន​ព្យាយាម​ទម្លាក់កំហុស​ទៅលើ​គ្រួសារ​ដែលជា​គូប្រជែង មុនពេល​ប៉ូលិស​នៅក្នុង​ស្រុក​សា​ហ្គា​រកឃើញ​សម្តី​ផ្ទុយគ្នា​នៅក្នុង​ចម្លើយសារភាព​របស់​ពួកគេ ហើយ​បានដឹងថា បងប្រុស​ច្បង​គេ​បាន​បាត់​ខ្លួន​។​

​មេ​ប៉ូលិស​ស្រុក​លោក​អា​មី​ត សាន​ហ្គី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP តាម​ទូរស័ព្ទ​ថា “​នោះ​គឺជា​តម្រុយ​ដ៏​ធំ​។ បុរស​ទាំងនេះ (​បងប្រុស​បីនាក់​និង​ពូ​ម្នាក់​) ជាប់​ពាក់ព័ន្ធ​ក្នុងការ​ចាប់រំលោភ​ក្មេងស្រី​នេះ ហើយ​នៅពេល​នាង​គំរាម​ប្រាប់​ប៉ូលិស ពួកគេ​ក៏បាន​ច្របាច់ក​នាង​រហូតដល់​ស្លាប់ រួច​កាត់​ក្បាល​របស់​នាង​ហើយ​យក​សាកសព​ទៅ​បោះចោល​”​។​

​លោក​សាន​ហ្គី​បាន​និយាយថា ការធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ត្រូវបាន​រំលោភ​ជា​ក្រុម និង មិនមាន​លក្ខណៈ​ជាការ​រួមភេទ​ធម្មតា​នោះទេ​។​

​លោក​បាន​និយាយទៀតថា “​ខ្ញុំ​មិនដែល​ឃើញ​បទឧក្រិដ្ឋ​បែបនេះ​ទេ​នៅក្នុង​ជីវិត​របស់ខ្ញុំ​។ សូម្បី​មេធាវី​ក៏បាន​និយាយ​ដែរ​ថា ពួកគេ​មិន​ចង់​តំណាងឱ្យ​ជនជាប់ចោទ​ក្នុងករណីនេះ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

យោងតាម​ទិន្នន័យ​ចុងក្រោយបង្អស់​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​បានឱ្យដឹងថា ឥណ្ឌា​មានកំណត់​ត្រា​អាក្រក់​បំផុត​នៃ​ការរំលោភ​ផ្លូវភេទ​លើ​អនីតិជន ជាមួយ​ករណី​ជាង ៣៦.០០០ ត្រូវបាន​រាយការណ៍​ក្នុង​ឆ្នាំ ២០១៦