ក្មេងស្រី​ឥណ្ឌា​អាយុ​១០​ឆ្នាំ ដែល​ត្រូវគេ​រំលោភ​និង​ត្រូវបាន​បដិសេធ​ការ​ពន្លូត​យក​កូន​ចេញ​នោះ ឥឡូវនេះ កើតកូន​ហើយ​

1845
ចែករម្លែក

​ក្មេងស្រី​អាយុ​១០​ឆ្នាំ ជនរងគ្រោះ​នៃ​ការចាប់រំលោភ ដែល​ត្រូវបាន​បដិសេធ​ការអនុញ្ញាតឱ្យ​ពន្លូត​យក​កូន​ចេញ​ដោយ​តុលាការ​ជាន់ខ្ពស់​ឥណ្ឌា​កាលពី​ខែ​មុន​នោះ បានកើត​កូនស្រី​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា​។​

​ក្មេងស្រី​នេះ មិនបាន​ដឹងថា នាង​មានកូន​ទេ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ។ នាង​ត្រូវបាន​និយាយ​ប្រាប់ថា​នាង​មាន​ដុំ​ពោះ ដោយសារតែ​នាង​មាន​ដុំ​ពោះ​រឹង​ធំ​មួយ​នៅក្នុង​ពោះ​។​

​ទារិកា​ទម្ងន់​២,៥​គីឡូក្រាម​នេះ ត្រូវបាន​ជួយ​បង្កើត ដោយ​ការវះកាត់​យក​កូន​ចេញ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ចាន់​ឌី​ហ្គា ប្រទេស​ឥណ្ឌា​។

​មន្ត្រី​ម្នាក់​បាន​និយាយប្រាប់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ីថា ទាំង​ម្តាយ​និង​កូន មាន​សុខភាព​ល្អជា​ធម្មតា​ទេ ។ ក្មេងស្រី​នេះ​និយាយថា នាង​ត្រូវបាន​ចាប់រំលោភ​ជាច្រើនលើក កាលពី​៧​ខែ​មុន ដោយ​ពូ​របស់​នាង ដែល​ត្រូវបាន​ចាប់ខ្លួន​។​

​ការ​មាន​ផ្ទៃពោះ​របស់​នាង ត្រូវ​បានដឹង​កាលពី​ពាក់កណ្តាល​ខែកក្កដា នៅពេលដែល​នាង​បាន​ត្អូញត្អែរថា នាង​ឈឺពោះ ហើយ​ឪពុកម្តាយ​របស់​នាង​បាន​នាំ​នាង​ទៅ​ពេទ្យ​។​

​តុលាការ​នៅ​ទីក្រុង​ចាន់​ឌី​ហ្គា បាន​បដិសេធ​ការ​អង្វរ​ឱ្យ​ពន្លូត​យក​កូន​ចេញ ដោយ​លើក​ហេតុផល​ថា នាង​មិនមាន​ផ្ទៃ​ពោះធំ​ទេ បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​ថា ការវះកាត់​យក​កូន​ចេញ​ដោយ​ការ​ពន្លូតកូន គឺមាន​ហានិភ័យ​ខ្លាំងណាស់ ។ បន្ទាប់មក តុលាការ​ជាន់ខ្ពស់ ក៏បាន​បដិសេធ​ការ​ពន្លូត​យក​កូន​ចេញ​ផងដែរ ដោយ​លើក​ហេតុផល​ស្រដៀង​គ្នា​នេះ​៕ ដោយ៖ សុខា

ក្រុម​សកម្មជន​មកពី​សមាគម​ប្រជាធិបតេយ្យ​ស្ត្រី​ឥណ្ឌា (AIDWA) ធ្វើការ​តវ៉ា​ដោយ​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​លើ​ការចាប់រំលោភ