ក្មេងស្រី​ឥណ្ឌា​អាយុ ១៥ ឆ្នាំ ដែល​ឪពុកម្តាយ​បោះបង់ចោល​ដោយសារ​ដុះ​ដុំ​សាច់​លើ​ផ្ទៃមុខ ទទួល​ការវះកាត់ ៧ ម៉ោង ដោយ​ជោគជ័យ​

5269

​ក្មេងស្រី​ជំទង់​ម្នាក់​ដែល​ត្រូវ​ឪពុកម្តាយ​បោះបង់ចោល​ដោយសារតែ​ដុំ​សាច់​ដ៏​ធំ​នៅលើ​ផ្ទៃមុខ​នោះ បានទទួល​ការវះកាត់​យក​វា​ចេញ​ក្នុងការ​វះកាត់​រយៈពេល ៧ ម៉ោង​។​

​នាង ស៊ី​ម៉ា​រី ស៊ី​ង អាយុ ១៥ ឆ្នាំ ដែល​គេ​ទុក​បណ្តែត​បណ្តោយឱ្យ​ពិការភ្នែក​ឆ្វេង​នោះ ត្រូវបាន​ប៉ាន់​ស្មានថា​អាច​កើត​ជំងឺរលាកស្រោមខួរ ឬ គីស​លើ​ស្បែ​កមុខ​។​

​ក្រៅពី​ទទួល​ការឈឺចាប់​ខ្លាំង នាង​ស៊ី​ម៉ា​រី ត្រូវបាន​បង្ខំ​ឱ្យ​រស់​ក្រៅសង្គម​ដោយ​មនុស្ស​ជាច្រើន ជាមួយ​អ្នកខ្លះ​ថែមទាំង​បដិសេធ​មិន​ទៅ​ញ៉ាំ​អាហារ​ជិត​នាង​ទៀតផង​។​

​បន្ទាប់ពី​ត្រូវបាន​ប្រទះឃើញ​សុំទាន​តាម​ដងផ្លូវ​ដោយ​សកម្មជន​សិទ្ធិ​កុមារ លោក រ៉ា​ចេស ស៊ូ​ក្លា អាយុ ៤៣ ឆ្នាំ​កាលពី​ខែធ្នូ​ឆ្នាំមុន នាង​ស៊ី​ម៉ា​រី ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បំ​បាយ (Bombay) ក្នុង​ទីក្រុង​អ៊ី​ន​ឌ័​រ កន្លែង​ដែល​គ្រូពេទ្យ​បាន​វះ​យក​ដុំ​សាច់​ទម្ងន់ ០,២៧ គីឡូក្រាម​ក្នុងការ​វះកាត់​តម្លៃ ២.៣៥០ ដុល្លារ ដែល​ពួកគេ​បានធ្វើ​ដោយ​ឥតគិតថ្លៃ​កាលពី​ថ្ងៃទី ១៦ មករា​។​

​លោក រ៉ា​ចេស ស៊ូ​ក្លា បាន​និយាយថា “​នេះ​មិន​ខុស​អី​ពី​អព្ភូតហេតុ​ទេ​។ នាង​សប្បាយចិត្ត​ខ្លាំងណាស់ ហើយ​សំណួរ​ដំបូង​ដែល​នាង​សួរ​ខ្ញុំ​គឺថា​តើ​នាង​អាច​រៀបការ​នៅពេលនេះ​បានទេ​”​។​

​គ្រួសារ​របស់​ស៊ី​ម៉ា​រី​សង្ឃឹមថា ក្មេង​ជំទង់​ដែល​នឹងត្រូវ​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល ១០ ថ្ងៃ​ទៀត​នេះ នឹង​ត្រឡប់ទៅផ្ទះ​ពួកគេ​វិញ​៕ ដោយ៖ កញ្ញាដាលីស

នាង​ស៊ី​ម៉ា​រី ទទួល​ការវះកាត់​យក​ដុំ​សាច់​ចេញ​ដោយ​ជោគជ័យ និង​រំពឹង​ចេញពី​មន្ទីរពេទ្យ ១០ ថ្ងៃ​ទៀត