ក្មេងស្រី​ឥណ្ឌូនេស៊ី​ឆក់​ទូរស័ព្ទ​ស្លាប់​ក្នុងពេល​មាន​រន្ទះ​

423
ចែករម្លែក

ក្មេងស្រីម្នាក់ទំនងជាស្លាប់ដោយឆក់ចរន្តអគ្គិសនីកាលពីថ្ងៃពុធទី១២ធ្នូ នៅពេលរន្ទះបាញ់នៅភូមិសាន់ចា នៅខេត្តចាវ៉ាខាងលិច។

អ្នកនាំពាក្យប្រចាំតំបន់ បាននិយាយថា ជនរងគ្រោះជាក្មេងស្រីអាយុ៦ឆ្នាំ ។នាងបានលេងទូរស័ព្ទកំពុងសាកថ្មនៅពេលមានភ្លៀងរន្ទះនៅម៉ោងប្រមាណ៤ល្ងាច។វាកំពុងភ្លៀងនិងរន្ទះបានបាញ់ចំផ្ទះរបស់នាង។

អ្នកនាំពាក្យបានពន្យល់ថា ម្តាយជនរងគ្រោះបាននិយាយថាចរន្តអគ្គិសនីបានឆក់ដៃគាត់នៅពេលគាត់ដកថ្មសាកចេញក្រោយរន្ទះបាញ់។គាត់បានឃើញកូនស្រីដេកលើឥដ្ឋដោយថ្ពាល់ស្តាំនៅពីលើទូរស័ព្ទ ហើយពេលគាត់លើកកូនរបស់គាត់ ឃើញថ្ពាល់ស្តាំកូនស្រីឡើងពងតូចៗនិងឡើងខ្មៅ។

លោកស្រី វីឌីយ៉ា ជាម្តាយបានហៅអ្នកជិតខាងអោយជួយ តែវាយឺតពេល កូនស្រី សាល់សាប៊ីឡា បានឈប់ដកដង្ហើម៕ដោយ៖វាសនា