ក្មេងស្រី​២​នាក់​ចុះ​លេង​ទឹក​ត្រពាំង​បណ្តាល​ឲ្យ​លង់​ស្លាប់​នៅ​ស្រុក​រលាប្អៀរ​

252
ចែករម្លែក

ដោយ:សន សក្តា/​កំពង់ឆ្នាំង ៖ ក្មេងស្រី​២​នាក់​ចុះ​លេង​ទឹក​ត្រពាំង​បណ្តាល​ឲ្យលង់​ស្លាប់ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​បែកក្បាល ក្នុងភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ឈន សុខ​រក្សា ភេទ​ស្រី​អាយុ​៨​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ​សាំង ក​ញ្ច​នា ភេទ​ស្រី​អាយុ​៦​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​នៅ​ភូមិ ឃុំ ខាងលើ​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​ជីតា​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ជួប សុទ្ធ អាយុ​៧៤​ឆ្នាំ​បាន​ទៅ​ដេញគោ​ដែល​ស៊ី​ដំណាំ ទុក​ចៅ​ទាំងពីរ​នាក់ ឱ្យនៅ​ចំណុច​ខាងលើ លុះ​ពេល​ត្រឡប់មកវិញរ​កចៅ​ពុំ​ឃើញ ក៏​ចុះ​រាវរក​ក្នុង​ត្រពាំង ស្រាប់តែ​ប្រទះឃើញ​ចៅ​ទាំងពីរ​នាក់​បាន​លង់ទឹក​ស្លាប់​តែម្តង​៕​B/

#