ក្មេងស្រី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បុក​គូទ​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​កិន​ខ្ទេច​ក្បាល​ដាច់​ដៃ​ធ្វេ​ង​

161
ចែករម្លែក

ដោយ​: អូរជ្រៅ / បន្ទាយមានជ័យ​: ក្មេងស្រី​ជំទង់​២​នាក់ បើកបរ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​គូទ​រថយន្ត​ដែល​រៀប​បត់​ធេ្វ​ង​ហើយ បាន​ខ្ទា​ត់ទៅ​មក​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត បើកបរ​ស្រប​ទិស​គ្នា បណ្តាលឱ្យ​កិន​ចំ​ពី​ដងខ្លួន និង​ក្បាល​ខ្ទេច​ដាច់​ដៃ​ធ្វេ​ង​ជា​៣​កង់​ស្លាប​ភ្លាមៗ កាល​វេលា​ម៉ោង ១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ភូមិ​និមិត្ត​៤ ឃុំ​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ការណ៍​បាន​និយាយប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថា មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា (​ម៉ូតូ​ម៉ាក់ C125) ហើយ​បត់​ផ្លូវ​ចូល​ផ្ទះ ស្របពេល​រថយន្ត​ម៉ាក់ FORTUNER បាន​បើក​បត់​ឆ្វេង ស្រាប់តែ​ក្មេងស្រី​ទាំង​២​នាក់​ទៅបុក​ចំ​កែង​រថយន្ត​ចំហៀង​ខាងស្តាំ បណ្តា​យ​ឱ្យ​ក្មេងស្រី​ផ្លោង​ទៅ​ប៉ះ​រថយន្ត​ម៉ាក់​ស៊ីណា​មួយគ្រឿង (​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2B 2005) ក្បាល​ម្នាក់​បុក​កញ្ចក់ និង​ម្នាក់ទៀត​កិន​ចំ​កណ្តាល​ខ្លួន និង​ក្បាល​ខ្ទេច​ដាច់​ដៃ​៣​កង់​។​

​អ្នកបើកបរ​រថយន្ដ​ម៉ាក់​ស៊ីណា ឈ្មោះ កើត រិទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាប ឃុំ ភ្នំ​លាប ស្រុក​ព្រះ​នេ​តបរ​ព្រះ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារពត៌មាន​ថា មុនពេល​កើតហេតុ​ការណ៍​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​ខ្លួន​បានជា​ន់​ហ្វ្រា​ង​បន្ថយល្បឿន​ដែរ ដោយសារ​ជន​គ្រោះ​ទាំង​២​នាក់​ផ្លោង​មក​ប៉ះ​រថយន្ត​កំពុង​បើកប​រ​បញ្ច្រស​ទិសដៅ​គ្នា ហើយ​ជាន់​ហ្វ្រាំង​មិនជា​ប់​ក៏​កិន​ចំ​ដងខ្លួន​តែម្តង​។​

​លោក ម៉ក សារិន មេ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​និមិត្ត​បាន​ប្រាប់​សារពត៌មាន​ថា ជនរងគ្រោះ​មាន ១.​ឈ្មោះ ផេ​ន ភក្តី ភេទ​ស្រី អាយុ​១៧​ឆ្នាំ បែក​ដើមទ្រូង ២.​ឈ្មោះ​ចាន់ ស៊ុ​ក​យ៉ា​ដា ភេទ​ស្រី អាយុ​១៧​ឆ្មាំ​បែកក្បាល ដាច់​ដៃ​៣​កង់ រស់នៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក ម៉ក សារិន បាន​បន្តថា សាព​សព​ជនរងគ្រោះ​ទាំង​២​នាក់ បានប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ចំណែក​រថយន្ត និង​ម៉ូតូ​យកទៅ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត រង់ចាំ​ដោះស្រាយ​ក្រោយ​៕ ល​