ក្មេងស្រី នៅ​ខេត្តស្វាយរៀង ដែល​ត្រូវ​សត្វ​ឆ្មា​ខាំ បាន​ស្លាប់​ហើយ​

434
ចែករម្លែក
  • 490
    Shares

ដោយៈ មេសា​/ ​ភ្នំពេញៈ ក្មេងស្រី​ដែល​ត្រូវ​សត្វ​ឆ្មា​ខាំ អស់​រយៈពេល​ជាង​បី​ខែ​មក​នោះ បាន​បាត់​បង់ជីវិត​ហើយ នៅវេលា​ម៉ោង ៦:១០ នាទី ល្ងាច​ថ្ងៃទី​១៣ ខែ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈ​ឪពុកម្តាយ កំពុង​បញ្ជូនទៅ​ស្រុកកំណើត​វិញ តាម​រថយន្ត​តាក់ស៊ី​។​

សព​ក្មេងស្រី​ដែល​ស្លាប់​ដោយសារ​ឆ្មា​ខាំ ត្រូវបាន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី
​រូបៈ ហ្វេ​ស​ប៊ុ​ក​


​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា កូនស្រី​របស់គាត់ ត្រូវបាន​ឆ្មា​ខាំ តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ ប៉ុន្តែ​ពួកគាត់ មិនបាន​យកមក​ចាក់​ថ្នាំ​ការពារ នៅ​មន្ទីរពេទ្យ​ប៉ាស្ទ័រ​ទេ គឺ​ចាក់​ថ្នាំ​ការពារ នៅក្នុង​ភូមិ ។ ដោយ​អាកា​រៈ​កាន់តែខ្លាំង​ពួកគាត់ ក៏​យក​នាង​ទៅ​វៀតណាម ប៉ុន្តែ​គ្រូពេទ្យ​វៀតណាម ប្រាប់ថា​គ្មាន​លទ្ធភាព​ព្យាបាល​ទេ ទើប​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ តែ​ជាការ​សោកស្តាយ គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ ជីវិត​របស់​នាង​បានទេ​។​
​ដោយ​មិន​អស់ចិត្ត ពួកគាត់ ក៏បាន​យក​កូន​មក​ព្យាបាល នៅ​ភ្នំពេញ​ម្តង ទៀត ប៉ុន្តែ​គ្រូពេទ្យ​នៅ​ភ្នំពេញ ក៏បាន​ប្រាប់​ដូច​ពេទ្យ​វៀតណាម​ដែរ​ថា គ្មាន​វិធី​ព្យាបាល​ទេ ។ លុះ​យប់​ឡើង កូន​របស់គាត់ បាន​បាត់បង់​ជីវិត​ទៅ ដោយ​បន្សល់ទុក​នៅ​ភាព​សោកសៅ យ៉ាងខ្លាំង​ដល់​គ្រួសារ ។​

សព​ក្មេងស្រី​ដែល​ស្លាប់​ដោយសារ​ឆ្មា​ខាំ ត្រូវបាន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី
​រូបៈ ហ្វេ​ស​ប៊ុ​ក​


​ក្មេងស្រី អាយុ​១០​ឆ្នាំ​រូបនោះ ត្រូវ​ឆ្មា​ខាំ និង​ក្រញៅ បាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត និយាយ​មិនសូវ​ដឹង​អ្វី ហើយ​មាន​អាកា​រៈ​ប្រកាច់ៗ ហើយ​ទីបំផុត ក៏​ស្លាប់ ។​
​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានឱ្យដឹងថា ជំងឺ​ឆ្កែឆ្កួត មាន​នៅលើ​សត្វ​ឆ្កែ ៩០ ភាគរយ និង ១០ ភាគរយ​ទៀត មាន​នៅលើ​សត្វ​ឆ្មា និង​សត្វ​ស្លាប​ខ្លះ ដូច ជា​សត្វ​ប្រចៀវ​ជាដើម ។​
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានផ្តល់​អនុសាសន៍​ថា នៅពេល​មាន​ករណី​ត្រូវ​សត្វ​ទាំងនេះ​ខាំ ឬ​ក្រចៅ (​ក្រញៅ​) ត្រូវ​ស្រូត​រូតរះ យកទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ឱ្យបាន​ឆាប់ ។ ពេល​ត្រូវ​សត្វ​ទាំងនោះ​ខាំ ឬ​ក្រចៅ​ភ្លាម ត្រូវ​លាង​សម្អាត​មុខរបួស​ដោយ​ទឹកស្អាត និង​សាប៊ូ ហើយ​លោក​វេជ្ជបណ្ឌិត​រូបនេះ បញ្ជាក់ថា ពេល​លាង​នោះ​ត្រូវ​លាង​ដោយ​ស្រាលៗ កុំ​ច្របាច់​ខ្លាំង ហើយ​កុំ​រុំ​មុខរបួស​ឱ្យសោះ ព្រោះ​ធ្វើ​បែប​នោះ មេរោគ​អាច​រាលដាល​ទៅ​ច្រើន​កន្លែង ៕សរន

សព​ក្មេងស្រី​ដែល​ស្លាប់​ដោយសារ​ឆ្មា​ខាំ ត្រូវបាន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី
​រូបៈ ហ្វេ​ស​ប៊ុ​ក​