ក្មេង​គេង​មិន​គ្រប់គ្រាន់​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

143

ការស្រាវជ្រាវ​ថ្មី​មួយ​នៅ អង់គ្លេស បង្ហាញថា ក្មេង​គេង​មិន គ្រប់គ្រាន់ ឬ​គេង​តិច​នៅពេល​យប់ មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន ស្រាវជ្រាវ​លើ​ក្មេង​៤.៥២៥​នាក់ មាន អាយុ​ពី​ប្រាំបួន​ទៅ​១០​ឆ្នាំ ជា​មធ្យម ពួកគេ​គេង​ប្រមាណ​១០,៥​ម៉ោង ក្នុង មួយថ្ងៃ ។​
​ ​
​លទ្ធផល​បង្ហាញថា ក្មេង​ដែល គេង​តិចជាង​ក្នុងការ​ស្រាវជ្រាវ តែងមាន​ហានិភ័យ​កើត​ជំងឺ ទឹកនោមផ្អែម ត្រូវបាន​ហៅថា ស៊ាំ​អាំង​ស៊ុយ​លីន ពេល​សរីរាង្គ​មិន​ប្រតិកម្ម​ធម្មតា​ជាមួយ អ័រម៉ូន ។ ការស្រាវជ្រាវ​ក៏​បង្ហាញថា ក្មេង​គេង​តិច​ក៏​ប្រឈម​នឹង​ហានិភ័យ លើស​ទម្ងន់​ឬ​ធាត់ ។​
​ ​
​តាម​ពួក​អ្នកស្រាវជ្រាវ​រយៈ ពេល​គេង ក៏មាន​អត្រា​ច្រាស​ជាមួយ បរិមាណ​អាំង​ស៊ុយ​លីន​, លទ្ធភាព ស៊ាំ​អាំង​ស៊ុយ​លីន និង​បរិមាណ​ស្ករ ក្នុង​ឈាម​របស់​ក្មេង ។ រឿងនេះ មាន ន័យ​ថា ការ​គេង​យូរ​ជាង ជា​វិធី​ដ៏ សាមញ្ញ​មួយ ដើម្បី​បន្ថយ​កម្រិត​ធាត់ និង​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ តាំងពី​ពេល​នៅ​តូច ។​
​ ​
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ច្រើន​កើត​នៅ​មនុស្សពេញវ័យ និង​កម្រ កើត​ចំពោះ​ក្មេង ។ ប៉ុន្តែ​សព្វថ្ងៃ នោះ​ជា បញ្ហា​សុខភាព​មួយ​ត្រូវ​យកចិត្តទុកដាក់ តាំងពី​ពេល​នៅ​តូច​, ព្រោះ​បច្ចុប្បន្ន​មាន ក្មេង​រាប់លាន​នាក់​លើ​ពិភពលោក ត្រូវ លើស​ទម្ងន់​ឬ​ធាត់ ។​
​ ​
​អ្នកដឹកនាំ​ការស្រាវជ្រាវ​, ជំនាញការ​ជាន់ខ្ពស់ គ្រីស្តូហ្វ័រ អូ​វេន (Christopher Owen) នៅ​សកល វិទ្យាល័យ​ឡុង​ដ៍ ឱ្យដឹងថា “​របក គំហើញ​នេះ​បង្ហាញថា ការបង្កើន​ពេលវេលា​គេង​ឱ្យ​ក្មេង តាំងពី​នៅ​តូច អាច បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​សរីរាង្គ និង ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ ក្នុង​ជីវិត​” ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ឱ្យដឹងថា ក្មេង​អាយុ​ពី​ប្រាំមួយ​ទៅ​១២ ឆ្នាំ​គួរ​គេង​ពី​ប្រាំបួន​ទៅ​១២​ម៉ោង​ក្នុង មួយ​យប់ ៕ ប្រែ​សម្រួល​៖ រតនៈ​