ក្មេង​ជាប់​ក្នុង​ល្អាង​ថៃ​អាច​ទទួល​អាហារ​៤​ខែ រៀន​មុជទឹក​ខណៈ​ការងារ​ជួយសង្គ្រោះ​អាច​ត្រូវ​អូសបន្លាយ​យូរ​

1633
ចែករម្លែក
  • 774
    Shares

ជំនួយ​អាហារ​និង​ថ្នាំពេទ្យ​បាន​ទៅដល់​ក្មេង​ទាំង​១២​និង​និង​គ្រូ​បាល់ទាត់​ម្នាក់​របស់​ពួកគេ បន្ទាប់ពី​ការរកឃើញ​ពួកគេ​កាលបី​យប់​ថ្ងៃ​ចន្ទ នៅ​ជ្រៅ​ក្នុង​រូងភ្នំ​ដែល​ជន់​លិច​​មួយ​ក្រោយ​បាត់​ខ្លួន​៩-១០​ថ្ងៃ​។​ការងារ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា​នេះ​ទៅ ផ្តោតលើ​វិធី​នាំ​ពួកគេ​ចេញពី​រូង​ដោយ​សុវត្ថិភាព​។​

យោធាថៃបញ្ជូនស្បៀងអាហារចូល ក្រោយរកឃើញក្មេងរងគ្រោះ

​យោធា​ថៃ​បាន​និយាយថា ខ្លួន​ត្រៀម​ផ្តល់​អាហារ​រាប់​ខែ​និង​មេរៀន​មុជទឹក​ដល់​កុមារា​ទាំងនេះ ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ចម្ងាយ​រាប់គីឡូម៉ែត្រ​ពី​មាត់​ល្អាង​ថាំ​លួង​នៅ​ខេត្ត​​ឈៀង​រ៉ៃ​ភាគ​ខាងជើង​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​និង​ឡាវ​។​

​នាយ​ទាហានជើងទឹក​លោក អាណាន់ ស៊ូ​រ៉ា​វ៉ាន់ បាន​និយាយថា “​យើង​នឹង​ត្រៀម​បញ្ជូន​អាហារ​បន្ថែម​សំរាប់​យ៉ាងតិច​៤​ខែ​និង​បង្ហាត់​ជនរងគ្រោះ​ទាំង​១៣​នាក់​អោយ​មុជ​​ទឹក​ក្នុងពេល​មានការ​ខិតខំ​បូមទឹក​ចេញ​ផងដែរ​”​។​

​ការរកឃើញ​ពួកគេ​នៅរស់​បាន​បង្ក​ការសប្បាយរីករាយ​ទូទាំងប្រទេស​ថៃ​និង​ពិភពលោក​ផងដែរ ។​អភិបាលខេត្ត​ឈៀង​រ៉ៃបាន​ហៅ​បេសកកម្ម​នេះ​ថា​”​មិនអាច​ធ្វើកើត​”​ដោយសារតែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​…​តែ​យើង​ជម្នះ​ធម្មជាតិ​ជាមួយ​ការតាំង​ចិត្ត​និង​គ្រឿង​បរិក្ខារ​”​។​

​សូមបញ្ជាក់ថា ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ចន្ទ​ដោយ​ក្រុម​អ្នក​មុជទឹក​អង់គ្លេស​នៅ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ទីតាំង​មួយ​​ដែល​គេ​សន្មត​ថា​ក្រុម​នេះ​ស្នាក់នៅ​៕​ដោយ​៖​វាសនា​