ក្មេង​ជំទង់​ឈឺ​ធ្ងន់​ម្នាក់​ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​ថត​វីដេអូ​នៅ​ខាងក្នុង​យន្តហោះ​ប្រធានាធិបតី​រុស្ស៊ី​

464
ចែករម្លែក

​ក្មេង​ជំទង់​រុស្ស៊ី​ដែលមាន​ជំងឺ​ធ្ងន់​ម្នាក់​ត្រូវបាន​ផ្តល់​ឱ្យនូវ​ដំណើរ​កម្សាន្ត​ឯកជន​មួយ​នៅក្នុង​យន្តហោះ Ilyushin តម្លៃ ៤៩៤ លាន​ដុល្លារ​របស់លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែលជា​យន្តហោះ​របស់​វិមាន​ក្រឹម​ឡាំង​មាន​ឋានៈ​ស្មើនឹង​យន្តហោះ Air Force One របស់​អាមេរិក​ដែរ​។​

​អា​ស្លា​ន់ កៃ​គូ​ឡូ​វ (Arslan Kaipkulov) អាយុ ១៥ ឆ្នាំ​ត្រូវបាន​នាំទៅ​មើល​ជុំវិញ​ខាងក្នុង​ដ៏​ប្រណីត​របស់​យន្តហោះ ដែល​រួមមាន​បន្ទប់​ប្រជុំ បន្ទប់ដេក បន្ទប់​ហាត់ប្រាណ និង​បា​។​

​អា​ស្លា​ន់​ត្រូវបាន​គេ​ផ្តល់​កិ​ត្ដិ​យស​នេះ​ដោយសារតែ​គាត់​មាន​ជំងឺ​បាត់បង់​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​កម្រ​មួយ​ដែល​បណ្តាលឱ្យ​ដុំ​សាច់​ដុះ​នៅ​ខាងក្នុង​ខ្លួនប្រាណ និង​ជាម​នុស្ស​តែ​ម្នាក់​គត់​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​នេះ​។​

​លោកពូ​ទីន​ក៏​ផ្តល់​កាដូ​កាមេរ៉ា​ថត​វីដេអូ​ដល់​អា​ស្លា​ន់​ដែលជា​អ្នក​ចង់ដឹង​ចង់​ស្គាល់​វិស័យ​អាកាសចរណ៍​ដើម្បី​ថត​ថ្ងៃ​ពិសេស​របស់គាត់ និង​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​វី​នូ​កូ​វ៉ូ (Vnukovo)​។​

​វីដេអូ​ថត​ដោយ​អ្នកកាសែត​បានបង្ហាញ​អា​ស្លា​ន់​កំពុង​ថត​វីដេអូ នៅពេល​គាត់​ដើរ​ជុំវិញ​យន្តហោះ​ប្រធានាធិបតី​ធុន Ilyushin Il-96-300 ប៉ុន្តែ​គាត់​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បង្ហាញ​ផ្នែក​ខ្លះ​នៃ​ការសម្ងាត់​នៅ​ខាងក្នុង​យន្ដហោះ​នោះទេ​។​

​អា​ស្លា​ន់​និយាយថា “​នេះ​ជា​យន្តការ​សម្ងាត់​បំផុត​របស់​ប្រទេស​។ វា​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​ឡើងលើ​វា​”​។​

​អា​ស្លា​ន់​បាន​បន្ថែមថា​លោកពូ​ទីន​បានធ្វើឱ្យ​ក្តី​សុបិន​របស់គាត់​ក្លាយជា​ការពិត បន្ទាប់ពី​បានឃើញ​ភាពយន្ត​មួយ​ដែល​ក្មេងប្រុស​នេះ​បានធ្វើ​សម្រាប់​ព្រឹត្តិការណ៍​សប្បុរសធម៌​មួយ​។​

​លោកពូ​ទីន​មិនបាន​នៅលើ​ហោះហើរ​បច្ចេកវិជ្ជា​ខ្ពស់​របស់គាត់​ទេ​អំឡុងពេល​ទស្សនកិច្ច​នោះ តែ​ជំនួស​មកវិញ​គាត់​បាន​និយាយ​ទៅកាន់​អា​ស្លា​ន់​តាម​ទូរស័ព្ទ​ពី​វិមាន​ក្រឹម​ឡាំង​៕ ដោយ៖ កញ្ញាដាលីស