ក្មេង​ជំទង់​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ចាប់រំលោភ​ដោយ​បងប្រុស​របស់​នាង​ត្រូវបាន​ដាក់គុក ដោយសារ​ពន្លូតកូន​

684
ចែករម្លែក

​មន្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​ខែកក្កដា​ថា ក្មេងស្រី​អាយុ​១៥​ឆ្នាំ ដែល​ត្រូវបាន​ចាប់រំលោភ កាលពី​ឆ្នាំមុន​នោះ ដោយ​បងប្រុស​របស់​​នាង ត្រូវបាន​ដាក់គុក​រយៈ​ពេល​៦​ខែ​ដោយសារតែ ពន្លូតកូន​ចេញ​។​

​អ្នកនាំពាក្យ​តុលាការ​លោក Listyo Arif Budiman បាន​និយាយថា ក្មេងស្រី​នេះ​ត្រូវ បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​បងប្រុស​អាយុ​១៧ ឆ្នាំ​របស់​នាង​នៅ​សវនាការ​មួយ​នៅ​តុលាការ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​។​

​លោក Listyo Arif Budiman បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា “​ក្មេងស្រី​នេះ ត្រូវបាន​ចោទប្រកាន់ ក្រោម​ច្បាប់​ការពារ​កុមារ​ចំពោះ​ការ​ពន្លូតកូន​” ។​

​បងប្រុស​របស់​នាង ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ​ពីបទ​រំលោភ​ផ្លូវភេទ​លើ​អនីតិជន​។​

​ប្រទេស​ឥណ្ឌូនេស៊ី​ហាម​ពន្លូតកូន​ចេញ លើកលែងតែ​ជីវិត​របស់​ស្ត្រី​ណា​ម្នាក់​នោះ ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ស្ថិតនៅក្រោម​កាលៈទេសៈ​ដ៏​ចាំបាច់​ជាក់ស្តែង​​ណាមួយ បើសិន ស្ត្រី​នោះ ត្រូវបាន​ចាប់រំលោភ​៕