ក្មេង​ញៀន​ស្មា​ត​ហ្វូ​នៈ​ពាក់ព័ន្ធ​ដល់​ជំងឺមហារីក​១២​ប្រភេទ​

1044
ចែករម្លែក

​មូលនិធិ​ស្រាវជ្រាវ​មហារីក ពិភពលោក​បានបញ្ជាក់​ថា កុមារភាពដែល​ផ្សារភ្ជាប់​នឹង​ឧបករណ៍បច្ចេកវិជ្ជា ពាក់ព័ន្ធ​ដល់​មហារីក​សុដន់​, ក្រពេញប្រូ​ស្តា​ត​, ពោះវៀនធំ​, ថ្លើម​, តម្រង នោម​, ក្រពេញ​លំពែង​… ពេល​ពេញវ័យ ។​
​ ​
​ការស្រាវជ្រាវ​ទើប​ប្រកាស របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក (WCRF) បាន​ព្រមាន ថា ឧបករណ៍​បច្ចេកវិជ្ជា​ដូចជា​ស្មា​ត​ហ្វូ​ន​, កុំព្យូទ័រ​, Laptop…. ត្រូវ​ទទួលខុសត្រូវ​ធំ ក្នុងការ​កើន​ខ្លាំង​ចំនួន​ក្មេង​កើត​មី​ញ៉ូ​ប​និង កើន​ហានិភ័យ​ជំងឺមហារីក​១២​ប្រភេទ ។​

​ការស្រាវជ្រាវ​បង្ហាញថា ពុំ​ត្រឹម តែ​ពាក់ព័ន្ធ​ដល់​ការ​ខ្សោយ​ចលនា​នោះទេ​, ក្មេង​ដែល​ញៀន ឧបករណ៍​បច្ចេកវិជ្ជា​តែង​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ ច្រើនជាង​ក្មេង​មាន​សកម្មភាព​លេង កម្សាន្ត​ល្អ ។​

​ហានិភ័យ​ធាត់​នៅ​ក្រុម​ក្មេង​ទាំង នេះ​កើន​ខ្ពស់ ហើយ​ពេល​បាន​ធាត់​នៅ​តូច​, ហានិភ័យ​ធាត់​ពេល ធំ​ឡើង​នឹង កើនឡើង​៥​ដង ។ ហើយ​ធាត់​មាន ពាក់ព័ន្ធ​ដល់​ជំងឺមហារីក ១២ ប្រ​ភេ​ទៈ ក្រពះ​, មាត់​-​បំពង់ក​, ថ្លើម​, អូវែរ​, ពោះវៀន​, ថង់​ប្រមាត់​, តម្រងនោម​, បំពង់​អាហារ​, ក្រពេញ​លំពែង​, ស្បូន​, សុដន់​, ក្រពេញ​ប្រូ​ស្តា​ត ។​
​ ​
​ក្នុង​៥០​ឆ្នាំ កន្លងទៅ អត្រា​ក្មេង មី​ញ៉ូ​ប​បាន​កើនឡើង​ទ្វេដង ពី ៧,២ ភាគរយ ឡើងដល់ ១៦,៤​ភាគរយ ហើយ​តាម​ការស្រាវជ្រាវ​នេះ គឺ​ដោយ សារ​ការ​សម្លឹង​មិន​ប្រិច​ភ្នែក​ទៅលើ អេក្រង់​ក្នុង​រយៈពេល​វែង ៕ ប្រែ​សម្រួល​: រតនៈ​