ក្មេង​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ញញឹម​ចេញពី​គ្រែពេទ្យ​

3614
ចែករម្លែក
  • 129
    Shares

​មន្ទីរពេទ្យ​ថៃ​មួយ​ ​កន្លែង​ដែល​ក្មេងប្រុស​១២​នាក់ និង​គ្រូ​បាល់ទាត់​របស់គេ​កំពុង​សម្រាក​បន្ទាប់ពី​ត្រូវបាន​ជួយសង្គ្រោះ​ចេញ​ល្អាង​ភ្នំ​នោះបាន​បញ្ចេញ​វីដេអូ​មួយ​ដោយ​​បង្ហាញ​ពួកគេ​ញញឹម​ចេញពី​គ្រែពេទ្យ ជជែក​លេង​ជាមួយ​គិលានុបដ្ឋាក​យិ​ការ​និង​លើក​ម្រាមដៃ​ជាស​ញ្ញា​ជោគជ័យ​។​

​វីដេអូ​បង្ហាញ​ក្មេង​ទាំងនេះ​នៅក្នុង​បន្ទប់​ដាច់​ពី​គេ​ជាមួយនឹង​កម្រាល​ពណ៌​ស​និង​ពាក់​ម៉ាស​មុខ​ពណ៌​បៃតង​។​

​ក្នុងពេល​ជាមួយគ្នា ឪពុកម្តាយ​របស់​ក្មេង​ទាំងនេះ​ខ្លះ​ត្រូវបាន​គេ​ឃើញ​យំ​និង​បក់ដៃ​ដាក់​ពួកគេ​ចេញពី​ជញ្ជាំង​កញ្ចក់​នៅ​ពីក្រោយ​។​

​ឆៃ​វេត ថា​ណា​ផៃ​សាល នាយក​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ​ដែល​ក្មេង​នៅ​កំពុង​សម្រាក បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​ក្មេង​គ្រប់គ្នា​រឹងមាំ​ទាំង​ចិត្ត​និង​បេះដូង​”​។​

​មន្ត្រី​សុខាភិបាល​ថៃ​ម្នាក់​និយាយថា ក្មេង​បាល់ទាត់​ដែល​ទើប​ត្រូវបាន​រំដោះ​ចេញពី​រូងភ្នំ​បាន​ស្រក​ទម្ងន់ តែមាន​សុខភាព​ល្អ​ទេ​។​លោ​កថា​ក្មេង​​ទាំងនេះ​បាន​មើលថែ​ខ្លួនឯងបាន​យ៉ាង​ល្អ​នៅក្នុង​ល្អាង​ភ្នំ​។​

​នៅ​ថ្ងៃ​ពុធ​នេះដែរ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​អរគុណ​អ្នក​ដែល​បាន​ចូលរួម​ការងារ​ជួយសង្គ្រោះ​ក្មេង​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ចេញពី​ល្អាង​​ភ្នំ​ដែល​ទឹក​ជន់​លិច ក្រោយ​បានជា​ប់​នៅ​ទីនោះ​អស់​២​សប្តាហ៍​។​

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ លោក​ប្រា​យុទ្ធ​បាន​និយាយថា ការខិតខំ​របស់​រដ្ឋា​ភិ​បាល ជំនួយ​ពី​ប្រជាជន​ថៃ​និង​បរទេស ព្រមទាំង​ការគាំទ្រ​ផ្លូវចិត្ត​បានធ្វើ​​អោយ​បេសកកម្ម​នេះ​ទទួលបាន​ជោគជ័យ​៕ដោយៈវាសនា

​ក្មេងៗ​ដែល​ទើបត្រូវ​រំដោះ​ចេញពី​ល្អាង​ភ្នំ បង្ហាញ​ភាព​រីករាយ​និង​រឹងមាំ​ចេញពី​គ្រែពេទ្យ​កាលពី​ថ្ងៃ​ពុធ​

​ឪពុកម្តាយ​របស់​ក្មេង​ទាំងនេះ​ខ្លះ​ត្រូវបាន​គេ​ឃើញ​យំ​និង​បក់ដៃ​ដាក់​ពួកគេ​ចេញពី​ជញ្ជាំង​កញ្ចក់​នៅ​ខាងក្រៅបន្ទប់