ក្មេង​តូចៗ​សោះ​ហ៊ាន​ប្រថុយ​វាយ​ពស់​យ៉ាង​ធំ​ដើម្បី​សង្គ្រោះ​ឆ្កែ​

1266
ចែករម្លែក
  • 2
    Shares

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​ព្រឺ​សម្បុរ នៅពេលដែល​ក្មេងប្រុស​តូចៗ ៣​នាក់​ក្លាហាន​ហ៊ាន​វាយ​ពស់ យ៉ាង​ធំ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ឆ្កែ​របស់ខ្លួន ដែល​ត្រូវ​ពស់​នោះ​រឹត​ខ្លួន​ស្ទើរ​បាក់ឆ្អឹង​ទៅហើយ​។

​រូបភាព​វីដេអូ​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​ក្មេងប្រុស​រាង​ធំជាងគេ​យក​ចបជីក​សង្កត់​ក្បាល ពស់​ផ្ទប់​នឹង​ស្មៅ​ខណៈ​ក្មេងប្រុស​ពីរ​នាក់​ទៀត​ដែល​តូច​ជាងគេ​ព្យាយាម​យក​ស្លឹកឈើ​វាយ ឱ្យ​ពស់​លែង​ឆ្កែ​របស់ខ្លួន​។

​ដោយ​ភាព​អង់អាច​ក្លាហាន ទីបំផុត​ក្មេងប្រុស​ទាំង ៣ អាចជួយ​សង្គ្រោះ​ជីវិត​ឆ្កែ របស់ខ្លួន ដោយ​ជោគជ័យ​។ ទោះជា​យ៉ាងណា គេ​មិនដឹង​ពី​ជោគវាសនា​របស់​ពស់ថ្លាន់​ដ៏​ធំ​នេះ​ទេ ហើយក៏​គ្មាន​ការបញ្ជា​ក់ថា វីដេអូ​ឃ្លី​ប​នេះ​ថត​នៅ​កន្លែង​ណា ឬក៏​ពេលណា​នោះដែរ​៕ ប្រែ​សម្រួល​: ខុម​