ក្មេង​តូច​សោះ​អា​វ៉ង់​ម្ដង​បាន​ច្រើន​ពាន់​ដង បំបែក​កំណត់ត្រា​ពិភពលោក​ស្ទើរ​មិនគួរ​ឱ្យជឿ​

264
ចែករម្លែក

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ក្មេងប្រុស​ជនជាតិ​ឆេ​ឆេ​នី អាយុ ៦​ឆ្នាំ​ម្នាក់​អា​វ៉ង់​ម្តង​បាន រហូតដល់​ទៅ ៤.៦១៨ ដង បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ម្ដង​ដល់​ទៅ ២​។​

​ក្មេងប្រុស​ឈ្មោះ រ៉ា​ហ៊ីម គូ​រ៉ា​យេ​វ (Rahim Kurayev) រូបនេះ​ត្រូវបាន​គេ​ដាក់​រហស្សនាម ថា “​ស្វា​ហ្សេ​នី​ហ្គើ ឆេ​ឆេ​នី​” (Chechen Schwarzenegger) ឬ “​អា​ណុល ឆេ​ឆេ​នី​” ហើយ​បាន​ទាក់ទាញ​អ្នកទស្សនា​យ៉ាងច្រើន នៅពេល​រូបគេ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍ រដ្ឋ​ឆេ​ឆេ​នី នៅ​រដ្ឋធានី​គ្រោ​ស្ន៊ី ដើម្បី​ប៉ុនប៉ង​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​។

​រ៉ា​ហ៊ីម គូ​រ៉ា​យេ​វ អា​វ៉ង់​បាន ៤.១៨៣​ដង​បំបែក​កំណត់ត្រា​ពិភពលោក​ដែល​អា​វ៉ង់​បាន ច្រើន​បំផុត ដោយ​ក្មេង​អាយុ ៦ ឆ្នាំ​ក្នុង​រយៈពេល​ពីរ​ម៉ោង ប៉ុន្តែ​រូបគេ​មិន​ឈប់​ត្រឹម ហ្នឹង​ឡើយ ពោលគឺ​បាន​អា​វ៉ង់​បន្តទៀត​។

​ក្មេងប្រុស​នេះ​អា​វ៉ង់​បន្ត​រហូតដល់ ៤.៦១៨​ដង​រហូត​បំបែក​បានកំណត់​ត្រា​ពិភពលោក សម្រាប់​ការ​អា​វ៉ង់​បន្តបាន​ច្រើន​បំផុត​ដោយ​ក្មេង​អាយុ ៦ ឆ្នាំ​។​

​លោក ស្តា​នី​ស្លា​វ កូ​ណេ​ន​កូ (Stanislav Konenko)​ប្រធាន​និពន្ធ​នាយក​សៀវភៅ​កំណត់ ត្រា​រុស្ស៊ី (Russian Book of Records) ដែល​បាន​រាប់កា​រអា​វ៉ង់​នេះ ជា​អ្នក​ប្រគល់ វិញ្ញាបនបត្រ​កំណត់ត្រា​ឯ​តគ្គ​កម្មនេះ​ដោយផ្ទាល់​។​

​ហើយ​នៅមុននេះ ក្មេងប្រុស​នេះ​ក៏​ទទួលបាន​រង្វាន់​រថយន្ត Mercedes មួយគ្រឿង​តម្លៃ ៣៥.០០០ ដុល្លារ​ពី​មេដឹកនាំ​ឆេ​ឆេ​នី ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​