ក្មេង​ត្រឹម​អាយុ​៨​និង​១២​ឆ្នាំ​ក្លាយខ្លួនជា​អ្នកជួញដូរ​គ្រឿង​យ៉ាងសកម្ម​

837
ចែករម្លែក

(​ភ្នំពេញ​)៖ ក្មេង​មិនទាន់​គ្រប់​អាយុ​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលីស​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ក្នុងខណៈ​ពួកគេ​កំពុងតែ​ឈរ​លក់​​ថ្នាំញៀន​។​

​ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង​សង្កាត់​បឹង​​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើតាម​ប៉ូលិស ក្មេង​ជាជសង្ស័យទី​១ ភេទ ស្រី អាយុ​៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​០៩ ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ក្មេង​សង្ស័យ​ទី​២ ភេទ​ប្រុស អាយុ​១២ ឆ្នាំ ស្នាក់នៅ​ទីតាំង​ដូចគ្នា​។

​មន្ត្រី​ប៉ូលីស​បានអោយ​អោយដឹងថា កម្លាំង​ប៉ូលីស​ខណ្ឌទួលគោក​បាន​ធ្វើការ​ល្បាត​ដើម្បី​រក្សាសុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ខណៈនោះ​បានឃើញ​ក្មេង ប្រុស ស្រី ២​នាក់​នេះ​កំពុង​ឈរ​លក់​សារធាតុ​ញៀន​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ម្ដុំ​រោងចក្រ​ឆ្នាំង ទើប​ប៉ូលីស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​រួម​និង​ការដក​ថ្នាំញៀន​បាន​៥៩​កញ្ចប់​។​

​ក្មេង​ទាំង​២​នាក់​នេះ​ត្រូវបាន ប៉ូលីស​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​៕​ដោយ​៖​វាសនា​