ក្មេង​ទម្ងន់​៩០​គីឡូ ដែល​កើត​ជម្ងឺ​ឃ្លាន​រហូត​ស៊ី​ក្រដាសអនាម័យ ពេលនេះ​ស្លាប់​ហើយ​

1521
ចែករម្លែក

ក្មេងប្រុសដែលបានធ្វើអោយការចាប់អារម្មណ៍ទូទាំងពិភពលោកដោយសារតែវាស៊ីក្រដាសអនាម័យ ពីព្រោះតែកើតជម្ងឺចម្លែកដែលនាំអោយវាឃ្លានជាប់រហូតនោះបានស្លាប់ហើយនៅអាយុ១១ឆ្នាំ។

កុមារាអាហ្វ្រិកខាងត្បូង កាដេន បេនចាមូន កើតជម្ងឺហ្សែនមិនធម្មតាPrader-Williដែលសំគាល់ដោយការស្រេកឃ្លានខ្លាំង។ដោយសារតែការស៊ីជាប់រហូតរបស់វា នាំអោយក្មេងនេះឡើងទម្ងន់ដល់៩០គីឡូក្រាមនៅអាយុ១០ឆ្នាំ។

កាដេន បេនចាមូន ស្លាប់នៅមន្ទីរពេទ្យមួយនៅក្រុងប៉េត្រូរីយ៉ា កាលពីថ្ងៃ១៥វិច្ឆិកា នៅអាយុ១១ឆ្នាំនិងទម្ងន់ ៩០គីឡូ

ម្តាយរបស់កាដេននិយាយថា កូនរបស់គាត់តែងយំចង់ចេញទៅលេងជាមួយក្មេងៗនៅខាងក្រៅ

កុមារដ៏គួរអោយអាណិតនេះ បានតស៊ូរស់ទោះជាចំណាយពេលភាគច្រើននៅលើគ្រែពេទ្យនិងដកដង្ហើមតាមបំ ពង់ស៊កចូល។ស្ថានភាពរបស់កាដេន មានន័យថាខួរក្បាលរបស់វាមិនដឹងថារាងកាយលែងត្រូវការចំណីអាហារថែមទៀត ក្រោយពីវាស៊ីអាហារ គឺថាឃ្លានជាប់រហូតនិងមិនដែលឆ្អែតរហូតដល់ថ្នាក់វាស៊ីក្រដាសអនាម័យនិងកំទេចដី ពេលវាមិនអាចរកអាហារស៊ីបាន។

ភាពធាត់ជ្រុករបស់វានាំអោយមានបញ្ហាដកដង្ហើមធ្ងន់ធ្ងរ រហូតដល់ធ្វើការវះកាត់បំពង់ខ្យល់និងស៊កទុយោចូលផ្លូវដង្ហើមរបស់វា។ស្ថានភាពរបស់វាក៏នាំអោយបេះដូងរីកទឹកនោមផ្អែមទាំងវ័យក្មេងនិងថប់អារម្មណ៍៕ដោយ៖វាសនា