ក្មេង​ម្នាក់​ចូលក្នុង​ម៉ាស៊ីន​បោកគក់​ជាប់​រើខ្លួន​មិន​រួច​

1223
ចែករម្លែក

ក្មេងប្រុស​តូច​ម្នា​ក់នៅ​ប្រទេស​ចិន ភាគ​ខាងកើត​ត្រូវបាន​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជួយសង្គ្រោះ បន្ទាប់ពី​តោង​ឡើង​ចូលក្នុង​ម៉ាស៊ីន​បោកគក់ ហើយ​ជាប់​នៅក្នុង​នោះ​។​

​ខណៈពេល​ក្មេងប្រុស​អាយុ ៤​ឆ្នាំ​ខាងលើ​កំពុង​លេង​សុខៗ​តែម្នាក់ឯង​នៅផ្ទះ​របស់ខ្លួន កាលពី​រសៀល ថ្ងៃ​សៅរ៍ វា​ក៏​ស្រាប់តែ​តោង​ឡើង​ចូលក្នុង​ម៉ាស៊ីន​ជាប់​រើខ្លួន​មិន​រួច បង្ក​ការភ្ញាក់ផ្អើល​។

​គេហទំព័រ​ព័ត៌មាន មួយ បាន​ចុះផ្សាយ​ថា ហេតុការណ៍​នេះ​បានកើត​ឡើងខណៈ​ម្តាយ​របស់​ក្មេង​នេះ កំពុង​ជាប់រវល់​ធ្វើ​កិច្ចការ​ផ្ទះ​ក្នុង​បន្ទប់​មួយទៀត​។

​ក្រុម​ភ្នាក់ងារ​សង្គ្រោះបាន​ដោះ​ម៉ាស៊ីន​ចេញ ហើយ​ប្រើ​រណារ​អារបំបែក​ធុង​ដើម្បី​យក​ក្មេង​ចេញ មក​ក្រៅ​វិញ​។ ក្រោយ​ធ្វើ​ប្រតិបត្តិការ​រយៈពេល​ជាង ២០ នាទី ក្មេង​នេះ​ត្រូវបាន​ជួយសង្គ្រោះ ហើយ​ជា​សំណាងល្អ ក្មេង​នេះ​មិនបាន​រងរបួស​ឡើយ​៕ ប្រែ​សម្រួលៈ ខុម​