ក្មេង​ម្នាក់​និង​បុរស​ចំណាស់​ម្នាក់​ស្លាប់​ដោយសារ​ផ្សែង​អ័ព្ទ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ឥណ្ឌូនេស៊ី​

115
ចែករម្លែក

​យ៉ាងហោច​ណាស់​មនុស្ស​២​នាក់​ដោយ​រួមទាំង​ក្មេង​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​ស្ថានភាព​ផ្សែង​អ័ព្ទ​កាន់តែ​អាក្រក់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ភាគខាងត្បូង​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី ដែលនាំឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៥​ចោទប្រកាន់​រដ្ឋាភិបាល​នេះ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​មិន​បាន​គ្រប់គ្រង​ភ្លើង​ឆេះ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​​និង​នៅ​តំបន់​កាលី​ម៉ាន់​តាន់ ។​

​គេហទំព័រ​ព័ត៌មាន Republika.co.id បាន​រាយការណ៍​ថា បុរស​អាយុ​៥៩​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ទីក្រុង​ប៉េ​កាន់​បា​រ៉ូ ត្រូវបាន​រកឃើញ​ស្លាប់​កាលពី​ថ្ងៃទី​២៥​ខែ​សីហា ដោយ​អង្គុយ​​ផ្អែក​ដើមឈើ ក្នុងពេល​មាន​ផ្សែង​ក្រាស់​នៅ​ចម្ការ​របស់​គាត់​។​

​គេហទំព័រ​ព័ត៌មាន​នេះ​បាន​និយាយថា ” នេះ​មិនមែន​ត្រឹមតែ​អំពី​ផ្សែង​អ័ព្ទ​ដែល​មើល​មិនឃើញ​នោះទេ​”​។​

​មេ​ប៉ូលិស​ជាតិ ដែល​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ពិនិត្យមើល​ភ្លើង​ឆេះ​ពីលើ​តំបន់​ប៉េឡា​ឡាវ៉ាន់​នៅ​ខេត្ត រី​អូ បាន​និយាយថា “​គេ​អាច​យល់​បាន​ថា ភ្លើង​ឆេះ​នេះ បានចាប់ផ្តើម​ឆេះ​ដោយ​​ចេតនា​ដុត​ឱ្យ​ឆេះ​”​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ដែល​បាន​ដកស្រង់​សេចក្តីរាយការណ៍​អំពី​តំបន់​ប៉េឡា​ឡាវ៉ាន់​បាន​និយាយថា ៨០​ភាគរយ​នៃ​តំបន់​ព្រៃ​ដែល​ត្រូវបាន​ដុត ត្រូវ​បាន​កែ​​ប្រែ​ជា ចម្ការ​ដូងប្រេង​និង​ដំណាំ​ផ្សេងទៀត​។​

​តុលាការ​កំពូល​របស់​ឥណ្ឌូនេស៊ី​បានអនុម័ត​សេចក្តីសម្រេច​កាលពី​ពេល​មុន​នេះ​ថា​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​គឺ​ធ្វេសប្រហែស​។ សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ​មានន័យថា​​រដ្ឋាភិបាល ត្រូវ​បង្កើន​វិធានការ​បង្ការ​អគ្គិភ័យ​៕​ដោយ​៖​សុខា​/sn

អ្នកស្រុក​នៅ​តំបន់​ប៉េឡា​ឡាវ៉ាន់​នៅ​ខេត្ត រី​អូ ពាក់​ម៉ាស់​មុខ​ការពារ​ផ្សែង​ពេល​ធ្វើដំណើរ​ចេញ​ក្រៅ​ក្នុងពេល​គុណភាព​ខ្យល់​ឡើង​ហួស​កំរិត​ប៉ះពាល់​សុខភាព​