ក្មេង​ម្នាក់​ស្លាប់​និង​៣២​នាក់​រងរបួស ​ក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ស្ថានីយ​រថយន្តក្រុង​នៅ​តំបន់​កា​ស្មៀរ​

493
ចែករម្លែក
  • 18
    Shares

ក្មេង​ជំទង់​ម្នាក់​ត្រូវបាន​សម្លាប់​និង​យ៉ាងហោច​ណាស់​មនុស្ស​៣២​នាក់​ បាន​រងរបួស​ ដោយ​ការ​បំផ្ទុះ​គ្រាប់បែកដៃ​នៅ​ស្ថានីយ​រថយន្ដ​ក្រុងមួយ​នៅ​តំបន់​កា​ស្មៀរ​​ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​។ ការវាយប្រហារ​នេះ បាន​កើតឡើងគឺ​៣​សប្តាហ៍​បន្ទាប់​ពី​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​ប៊ិះ​នឹង​ឱុ្យ​នាំឱ្យ​មាន​សង្គ្រាម​ជាមួយ​ប៉ា​គី​ស្ថាន​។​

​ប៉ូលិស​បាន​និយាយថា ​គ្រាប់បែកដៃ​នេះ​ត្រូវ​បាន​បោះ​បំផ្ទុះ​នៅ​ស្ថានីយ​រថយន្ដ​ដ៏​ធំ​នេះ​នៅ​នៅ​ទីក្រុង​Jammu ដោយ​គ្រាប់បែក​នេះបាន​រមៀល​ចូល​ក្រោម​រថយន្ត​ក្រុង​មួយ​​ហើយ​បាន​ផ្ទុះឡើង​។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​

​កាលពីមុន ក្រុម​អាជ្ញាធរ​ឥណ្ឌា​បាន​ស្តីបន្ទោស​ពួក​ឧទ្ទាម​ដែល​ប្រយុទ្ធប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌា​នៅក្នុង​តំបន់​ដែល​ជម្លោះ​នេះ ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ស្រដៀង​គ្នា​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ភស្តុតាង​ណាមួយ​នោះទេ​។​

​ការវាយប្រហារ​ដោយ​គ្រាប់បែក​ចុងក្រោយ​នេះ បាន​កើតឡើង គឺ​៣​សប្តាហ៍​បន្ទាប់​ពី​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ប៊ិះ​តែ​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​មួយ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​នេះ ​ដោយ​បាន​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​៕ដោយ៖សុខា/sn

យ៉ាងហោច​ណាស់​មនុស្ស​៣២​នាក់​បាន​រងរបួស​ដោ​យ​ការ​បំផ្ទុះ​គ្រាប់បែកដៃ​នៅ​ស្ថានីយ​រថយន្ដ​មួយ​នៅ​តំបន់​កា​ស្មៀរ​