ក្មេង​លង់ទឹក​នៅ​ប្រឡាយ​ស្ពាន​តា​ផាន់​ក្រុង​សិរីសោភ័ណ ២​ថ្ងៃ​ទើប​​រកឃើញ​សព​

1213
ចែករម្លែក

ដោយ : ប​.​ជ័យ/បន្ទាយមានជ័យ ៖ ក្មេងស្រី​លង់ទឹក​នៅ​ប្រឡាយ​ស្ពាន​តា​ផាន់​ក្រុង​សិរីសោភ័ណ ២​ថ្ងៃ​ទើប​មន្ត្រី​ថ្នាក់ដឹកនាំ​និង​កម្លាំងចម្រុះ​រកឃើញ​សព  គឺ​រកឃើញ​កាលពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០១៨ ។​

លោក​វរសេនីយ៍ត្រី យ៉ាន់ ​សុវណ្ណ ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា  ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស៊ុ សុភា អាយុ​៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មា​ជ័យ​។​

ប្រភពបន្ដថា នៅ​មុនពេល​កើតហេតុ​នោះ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​ល្ងាច ឪ​ពុក ម្តាយ​បាន​នាំ​កូន​ទៅ​ងូតទឹក​នៅ​ចំណុច​សំណង់​ធារាសាស្ត្រ​ស្ពាន​តា​ផាន់ នា​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ ឪ​ពុក ម្តាយ​ជាប់រវល់​ងូតទឹក​មិនបាន​មើល​កូន ។ កូន​ចុះ​ងូតទឹក​ដោយសារតែ​ទឺ​ក​ជ្រៅ​និង​ទឹ​ត​ហូរ​ខ្លាំង​ទៀត ក៏​លិច​បាត់​ឈឹង ។​ ពេលនោះ​កម្លាំង​សម​ត្ថិ​ច្ច ប្រជាពលរដ្ឋ​ជាច្រើន​បាន​ខេត្ត​បាន​ជួយ​ចុះ​រាវរក​ក្មេងស្រី​រងគ្រោះ​។​

ក្នុងនោះ​ក៏មាន​ការចុះ​ដឹកនាំ​សកម្មភាព​សង្គ្រោះ​រួមមាន​លោក ​អ៊ុំ រាត្រី ​អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ​ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក ​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​វរសេនីយ៍​ ស៊ី ឌី អធិការនគរបាល​ក្រុង លោក​វរសេនីយ៍ត្រី យ៉ាន់​ សុវណ្ណ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ផងដែរ ។​

ចំណែក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​បង្ហោះ​ព្រោងព្រាត​សំ​ញ៉ែង លើកតម្កើង​ពី​មន្ត្រី​និង​អ្នក​សង្គ្រោះ ទាំង​ឡាយ​​នោះ ។ ​ប៉ុន្តែ ស្ទើរ​ទាំងអស់​មិនបាន​បង្ហាញ​ឈ្មោះ​ក្មេងរងគ្រោះ ​និង​ឪ​ពុក​ម្តាយ ក្រុមគ្រួសារ​ក្មេង​ថា​ឈ្មោះ​អ្វី​នោះឡើយ ៕​B/

#