ក្មេង​អាយុ​ទើប​១១​ឆ្នាំ​សោះ​មាន​សមត្ថភាព​គប់​សន្លឹក​បៀរ​ទម្លុះ​ផ្លែឈើ​និង​ក្តារបន្ទះ​យ៉ាង​ស្ទាត់ជំនាញ​(វីដេអូ)

301
ចែករម្លែក

ក្មេង​អាយុ ១១ ឆ្នាំ​មកពី​ប្រទេស​ចិន​បានធ្វើឱ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​ជាមួយនឹង​សមត្ថភាព​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​ក្នុងការ​កាត់​ផ្លែឈើ​ដោយ​គប់​សន្លឹក​បៀរ​។​

​វ៉ាង កៃ មកពី​ទីក្រុង​ចេង​ចូ​វ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន បានចាប់ផ្តើម​អនុវត្ត​ល្បិចកល​នេះ បន្ទាប់ពី​មើល​ខ្សែភាពយន្ត​រឿង From Vegas to Macau​។​

​នៅក្នុង​វីដេអូ គេ​អាច​មើលឃើញ​វ៉ាង កៃ​គប់​សន្លឹក​បៀរ​ចូលទៅក្នុង​ផ្លែ​ឪឡឹក​យ៉ាង​ស្ទាត់ជំនាញ​។ រឹតតែ​អស្ចារ្យ បៀរ​នីមួយៗ​បាន​ជាប់​ជ្រៅ​ទៅក្នុង​សម្បក​ឪឡឹក ដែល​បណ្តាល​ឱ្យឃើញ​ស្នាម​ប្រេះ​ច្រាស់​ក្រឡែតៗ​។​

​ក្នុងការ​សម្តែង​ក្បាច់​គប់​បៀរ​នេះ ឪពុក​របស់​វ៉ាង​គឺជា​អ្នក​បោះ​ផ្លែឈើ​ឡើងលើ ហើយ​វ៉ាង​គឺជា​អ្នក​គប់​បៀរ​ផ្តាច់ផ្តិល​ផ្លែឈើ​ទាំងនោះ ដែល​ក្នុងនោះ​រួមមាន ត្រសក់ និង​ប៉ោម ព្រមទាំង​ក្តារបន្ទះ​មួយ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

#