ក្មេង​អាយុ​ទើប ៨ ឆ្នាំ​សោះ ក្លាយជា​អ្នកការពារ​សត្វ​, មួយថ្ងៃៗ​គិតតែ​ពី​អង្អែល​ថ្នាក់ថ្នម​ពស់ និង​ក្រពើ​

1633
ចែករម្លែក
  • 42
    Shares

​ជួប​ជាមួយ​អ្នកយាម​ល្បាត​សត្វ​ល្មូ​ន​អាយុ​៨​ឆ្នាំ ដែល​ចំណាយពេល​រាល់ថ្ងៃ​បបោសអង្អែល​ក្រពើ​និង​ពស់​យក្ស​។​

​ក្មេងប្រុស​ក្លាហាន​ឈ្មោះ ឆា​លី ផាក​ឃើ បាន​ជួយ​ឪពុកម្តាយ​របស់ខ្លួន​ក្នុងការ​មើលថែ​សត្វ​នៅ​សួន​សត្វព្រៃ​បាល់​ឡា​រ៉ាត់ នៅ​រដ្ឋ​វី​ក​តូ​រៀ ប្រទេស​អូស្ត្រាលី តាំងពីក្មេង​ប្រុស​នេះ​ចេះ​ដើរមក​ម្ល៉េះ​។​

​ឆា​លី ក្នុង​ឯកសណ្ឋាន​ជា​អ្នកការពារ​សត្វ បាន​ចាប់​កាន់​ពស់​ជា​លើកដំបូង នៅពេល​ក្មេង​នេះ​មាន​អាយុ ១ ឆ្នាំ និង​ចេះ​ចាប់​ក្រពើ​លើកដំបូង នៅ​២​ឆ្នាំ​ក្រោយមក​នោះ​។​

​ហើយ​ឥឡូវនេះ​អំឡុង​អាយុ​កំពុង​សិក្សា ឆា​លី​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សត្វ​ទាំងនេះ​មិន​ធ្លាប់មាន​ពីមុនមក​ទេ និង មាន​ក្តី​សុបិន​ដ៏​ធំ​ចង់​ក្លាយជា​អ្នកជំនាញ​ថែរក្សា​សត្វ​អាជីព ដូច​វីរបុរស​របស់ខ្លួន គឺ លោក​ស្ទី​វ អៀរ​វីន​៕ ដោយ៖ កញ្ញាដាលីស

#