ក្មេង​អាយុ​៣​ឆ្នាំ​ត្រូវបាន​ខ្លាខាំ​ពាំ​ចេញពីផ្ទះ​នៅ​ឥណ្ឌា ខណៈ​កំពុង​ឈរ​នៅ​ជិត​ម្តាយ​

660
ចែករម្លែក

​ក្មេងប្រុស​ម្នាក់ អាយុ​៣​ឆ្នាំ ត្រូវបាន​រកឃើញ​ដាច់​ក្បាល​នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង បន្ទាប់ពី​វា​ត្រូវបាន​ខាំ​ពាំ​ចេញពីផ្ទះ​របស់​វា ដោយ​ខ្លារខិន​មួយ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ក្មេងប្រុស​ឈ្មោះ Wasim Akram អាយុ​៣​ឆ្នាំនេះ​ត្រូវបាន​ខ្លាខាំ​ខណៈដែល​វា​បាន​កំពុង​ស្ថិតនៅ​ផ្ទះបាយ​ជាមួយ​ម្តាយ​របស់​វា ។ សត្វ​ខ្លា​នេះ បាន​ហក់​ទៅលើ​ក្មេង​នេះ ហើយ​បាន​ខាំ​ទាញ​វា​ចូល​ក្នុងព្រៃ ។​

​នេះ​ជាការ​ស្លាប់​លើក​ទី​៣ ដោយសារ​ខ្លារខិន​ដដែល​ខាំ​ស៊ី​នេះ​ក្នុង​រយៈពេល​២​ខែ​កន្លងទៅនេះ​។​

​ក្រុមមន្ត្រី​នៅ​រដ្ឋ​ចា​មុយ​-​កា​ស្មៀ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា បានទទួល​បញ្ជា​តាម​កម្ចាត់​សត្វ​ខ្លា​ពី​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា សាកសព​គ្មាន​ក្បាល​របស់ Wasim Akram ត្រូវបាន​ប្រគល់​ឱ្យទៅ​ឪពុកម្តាយ​របស់​វា កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​។​

​នៅពេលនេះ មន្ត្រី​ការពារ​សត្វព្រៃ មួយក្រុម ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​សត្វ បាន​ចូល​ក្នុងព្រៃ​នៅ​តំបន់​នោះ​ដើម្បី​តាមរក​សត្វ​ខ្លា​នេះ ខណៈដែល​ប្រជាជន​នៅ​​តំបន់​នោះ ត្រូវបាន​ប្រាប់​ឱ្យ​ស្ថិតនៅ​កន្លែង​សុវត្ថិភាព​៕​ដោយ​៖​សុខា​/sn

នេះ​ជាការ​ស្លាប់​ដោយ​ខ្លាខាំ​ស៊ី​លើក​ទី​៣ ក្នុង​រយៈពេល​២​ខែ​កន្លងទៅនេះ