ក្មេង​អាយុ​៥​ឆ្នាំ​រត់​ឡើង​លើដំបូល​ម​ន្ទីរ​ពេទ្យ ដោយសារ​ភ័យខ្លាច​កាត់​ចុង​

607
ចែករម្លែក

​ក្មេងប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ បាន​រត់​ឡើង​លើដំបូល​មន្ទីរ​ព្យាបាល​មួយ​ហើយ​បដិសេធ​មិន​ចុះ​ក្រោម​បន្ទាប់ពី​ឪពុក​ម្តាយ​របស់​វា បាន​យក​វា​ទៅ​ឱ្យ​គ្រូពេទ្យ​កាត់​ច្រឹប​ស្បែក​​ចុង​លិង្គ​របស់​វា នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​ក្មេង​នេះ បាន​រត់​ឡើង​លើដំបូល​មន្ទីរ​ព្យាបាល​នេះ ហើយ​បាន​នៅលើ​ទីនោះ​អស់​រយៈពេល​ជិត​២​ម៉ោង​ដោយ​មិន​ព្រម​ចុះ​មកក្រោម​វិញ​ទេ ។​

​គ្រូពេទ្យ ឈ្មោះ Anik Sutari បាន​និយាយថា លោកស្រី​មិន​ដែល​ឃើញ​រឿង​បែបនេះ​ក្នុង​ការងារ​ជា​គ្រូពេទ្យ​អស់​ពេល​ជា​យូរ​ឆ្នាំ​មកនេះ​នៅ​ទីក្រុង​Serang ។ លោកស្រី​បាន​ចែក​​រំលែក​រូបថត​នៃ​ទង្វើ​របស់​ក្មេងប្រុស​នេះ​លើ​ហ្វេ​សប៊ុក និង​បាន​និយាយថា លោកស្រី​បាន​ទាល់គំនិត​ដោយ​មិនដឹងថា​ត្រូវ​ធ្វើ​អ្វី​ទេ​នៅពេលនោះ ។

​គ្រូពេទ្យ​នេះ​និង​ឪពុក​ម្តាយ​របស់​ក្មេង​នេះ មានចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​តាម​ចាប់​វា​នៅលើ​ដំបូល​នោះ​ដោយ​ខ្លាច​ថា វា​កាន់តែ​រត់​ហើយ​អាច​ធ្លាក់​មក​ដី​នោះ​។​

​ប៉ុន្តែ​ក្មេង​នេះ​នៅ​ទីបំផុត បាន​ព្រម​ចុះ​មកក្រោម​វិញ បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​វា​បាន​ទាក់ទង​ទៅ​គ្រូបង្រៀន​របស់​វា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​វា ឱ្យមក​ជួយ​និយាយ​​បញ្ចុះបញ្ចូល​វា ។ គ្រាន់តែ​គ្រូ​របស់​ក្មេង​នេះ​និយាយ​តែ​ពីរ​បី​មាត់​ទៅរ​កវា វា​ក៏​ព្រម​ចុះ​មក​វិញ​ហើយ​ថែម​ទាំង​ព្រមឱ្យ​ពេទ្យ​កាត់​ច្រឹប​ស្បែក​ចុង​លិង្គ​របស់​វា​ដោយ​គ្មាន​យំ​អី​មួយ​​វ៉ាស​ឡើយ​៕​ប្រែ​សម្រួលៈ​សុខា/sn

ក្មេង​តូច​នេះ​រត់​ឡើង​លើដំបូល​មន្ទីរ​ព្យាបាល​បែប​នេះ​អស់​ពេល​២​ម៉ោង​ធ្វើអោយ​ម្តាយ​របស់​វា​(​រូប​តូច​)​ទាល់​គំនិត​