ក្មេង​អាយុ​៩​ឆ្នាំ​លួច​ឡានក្រុង​បើក​លេង​ផ្អើល​ពេញ​ក្រុង​គ័ង​ចូ​វ​

461

​ក្មេងប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ​នៅ​ប្រទេស​ចិន​បាន​លួច​ឡានក្រុង​យកមក​បើក​លេង​តាមផ្លូវ​ជាតិ​បង្ក​ការភ្ញាក់ផ្អើល​ពេញទី​ក្រុង​គ័ង​ចូ​វ (Guangzhou) កាលពី​ថ្ងៃ​សុក្រ​ទី​៧​ខែកក្កដា​។​

​សកម្មភាព​ក្មេងប្រុស​នេះ​បើកឡាន​ក្រុង​ប្រកបដោយ​ភាពគ្រោះថ្នាក់​ត្រូវ​អ្នកដំណើរ​ថ្មើរជើង​ថត​បាន​នៅ​ម៉ោង​ប្រមាណ​២​រសៀល​ក្នុង​ថ្ងៃនោះ​។​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ដើម្បី​សុំ​អន្តរាគមន៍​ហើយ​ទីបំផុត​ប៉ូលិស​ក៏​ឃាត់​ឡានក្រុង​នេះ​ឱ្យ​ឈប់​បានសម្រេច​។​

​ជា​សំណាងល្អ​អំឡុងពេល​បើកបរ​ក្មេង​នេះ​មិនបាន​បុក​មនុស្ស​ឬអ្វី​មួយ​ឡើយ​។​ប៉ូលិស​បាន​នាំ​ក្មេង​នេះ​ទៅ​កន្លែង​របស់ខ្លួន​ភ្លាមៗ​ដើម្បី​សួរនាំ​។​

​ទោះជា​យ៉ាងណា​ភ្លាមៗ​គេ​មិនដឹង​ច្បាស់​ថា​តើ​ក្មេង​នេះ​លួច​ឡានក្រុង​បាន​តាម​វិធី​ណា​ទេ ហើយ​គេ​ក៏​មិនដឹងថា​សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ​បែបណា​ដែរ​ចំពោះ​ទង្វើ​របស់គេ​៕ ប្រែ​សម្រួលៈ ខុម