ក្មេង​អាយុ ២ ឆ្នាំ​សោះ​ក្លាយជា​មនុស្ស​ញៀន​បារី ហើយ​ម្តាយ​បង្ខំចិត្ត​ទិញ​បារី​ឱ្យ​វាជក់​មួយថ្ងៃ​២​កញ្ចប់​ដើម្បី​កុំឱ្យ​វា​មួម៉ៅ​

1162
ចែករម្លែក

​ក្មេង​ម្នាក់នេះ​បាន​បង្កើត​ទម្លាប់​ជក់បារី​តាំងពី​តូច ដោយ​មួយថ្ងៃ​ជក់បារី​ដល់​ទៅ ៤០ ដើម​។​

​ក្មេងប្រុស​អាយុ ២ ឆ្នាំ ឈ្មោះ រ៉ា​ពី អាណាន់​ដា ប៉ា​មុង​កាស់ មកពី​ខេត្ត​ស៊ូ​កា​ប៊ូ​មី ប្រទេស​ឥណ្ឌូនេស៊ី​បានចាប់ផ្តើម​រើសយក​កន្ទុយបារី​ប្រើ​រួច ដែល​នៅ​រាយប៉ាយ​នៅ​ខាងក្រៅ​តូប​លក់ដូរ​របស់​ម្ដាយ​ខ្លួន​មក​ជក់​រាល់ថ្ងៃ ដោយមាន​ពួកក្មេង​ធំៗ​ជា​អ្នក​ជួយ​អុជ​បារី​ឱ្យ​ទៀត​។​

​ប៉ុន្ដែ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ក្មេង​នេះ​ចាប់ផ្តើម​ទម្លាប់​ដើរ​សុំ​បារី​ពី​ម្ចាស់​តូប​នា​នាម​កជក់​។​

​ដំបូង​ពួកគេ​យល់ឃើញថា​ការសុំ​បារី​របស់​ក្មេង​នេះ​គួរឱ្យ​ក្នាន់​ណាស់ ហើយ​បានឱ្យ​បារី​ទៅ​វា​ទាំង​កញ្ចប់ៗ រួច​សើច​ចុកពោះ​ពេល​ឃើញ​វា​អុជ​បារី​ជក់​ម្តងៗ​។​

​តែ​វា​បាន​ក្លាយជា​ទម្លាប់​លែង​ឡើង ហើយ​មនុស្សម្នា​ដែល​ដើរកាត់​ឃើញ​វា​កំពុង​ជក់បារី តែង​ចូល​ទៅយក​បារី​ពី​ដៃ​វា​គប់​ចោល ប៉ុន្តែ​ក្មេង​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងច្រឡោត និង​សម្លឹង​មើលមុខ​គួរឱ្យខ្លាច​។

​នៅក្នុង​វីដេអូ​មួយ គេ​អាច​មើលឃើញ​ក្មេង​នេះ​ឈរ​ជក់បារី​ពីមួយ​ដើម​ទៅមួយ​ដើម​ទៀត​ដោយ​មិន​ខ្វល់​ពី​ការ​សម្លឹងមើល​ពី​ហ្វូងមនុស្ស​នៅ​ជុំវិញ​វា​នោះទេ​។

​ម្តាយ​របស់​រ៉ា​ពី លោកស្រី ម៉ា​រី​យ៉ា​ទី អាយុ ៣៥ ឆ្នាំ បាន​សារភាពថា លោកស្រី​បាន​ទិញ​បារី​២​កញ្ចប់​ក្នុង​មួយថ្ងៃ​ឱ្យ​កូនប្រុស​គាត់​ជក់ ដើម្បី​ទប់​កុំឱ្យ​វា​ខឹងច្រឡោត​៕ ដោយ៖ កញ្ញាដាលីស

រ៉ា​ពី​ចាប់ផ្តើម​មាន​ទម្លាប់​ជក់បារី​ឥត​ឈប់ ពេល​រូបគេ​រើស​កន្ទុយបារី​ជក់​ហើយ​នៅ​ជិត​តូប​លក់ដូរ​របស់​ម្តាយ