ក្មេង​ឥណ្ឌា​៣៥​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយ​ការធ្វេសប្រហែស​របស់​ពេទ្យ​

1286
ចែករម្លែក

​យ៉ាងតិចណាស់​ក្មេង​ចំនួន​៣០​នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ប្រទេស​ឥណ្ឌា បន្ទាប់ពី​ការផ្គត់ផ្គង់​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​នេះ ត្រូវបាន​កាត់ផ្តាច់ ដោយសារ​វិក័យប័ត្រ​អគ្គិសនី​មិនបាន​បង់ប្រាក់​។​

​ក្រុមគ្រូពេទ្យ បានធ្វើការ​សង្គ្រោះ​ដោយ​ប្រើប្រាស់​ឧបករណ៍​ជំនួយការ​ដកដង្ហើម​ដោយ​ប្រើ​ដៃ​ជំនួយ​ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង ។ ក្មេង​ចំនួន​២១​នាក់ ក្នុងចំណោម​ក្មេង​ស្លាប់​ជាច្រើន​នាក់​ទាំងនេះ បាន​ស្លាប់​ដោយសារ​ការខ្វះ​អុកស៊ីសែន​ជំនួយ ។ នេះ​បើ​យើង​តាម​របាយការណ៍​របស់​ប៉ូលិស​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​រដ្ឋ​នេះ និង ក្រុមមន្ត្រី​ពេទ្យ បាន​និយាយថា ក្មេង​ស្លាប់​ទាំងនេះ មិនមែន​បណ្តាលមកពី​វិក្កយបត្រ​អគ្គិសនី​មិនបាន​បង់ប្រាក់​នោះទេ ។ ទោះ​យ៉ាងនេះ​ក្តី គណៈកម្មាធិការ​មួយ ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​៕ ដោយ៖ សុខា

​ក្មេង​ចំនួន​២១​នាក់ ក្នុងចំណោម​ក្មេង​ស្លាប់​ជាច្រើន​នាក់​ទាំងនេះ បាន​ស្លាប់​ដោយសារ​ការខ្វះ​អុកស៊ីសែន​ជំនួយ