ក្មេង​៥៣​នាក់​ស្លាប់​ដោយ​ជំងឺ​ខួរក្បាល​ដែល​ទាក់ទង​នឹង​ការបរិភោគ​ផ្លែ​គូលែន​នៅ​ឥណ្ឌា​

187
ចែករម្លែក

​ក្រុម​មន្ត្រី​សុខាភិបាល បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ថា យ៉ាងតិចណាស់​ក្មេង​ចំនួន​៥៣​នាក់​បាន​ស្លាប់​នៅ​ឥណ្ឌា​ក្នុង​រយៈពេល​១០​ថ្ងៃចុ​ក្រោយនេះ ដោយសារ​ជំងឺ​ខួរ​
​ក្បាល​ដែល​គេ​ជឿ​ថា​ទាក់ទង​នឹង​ការបរិភោគ​ផ្លែ​គូលែន​ដែល​សារធាតុ​ពុល ត្រូវបាន​រក​ឃើញ​ក្នុង​ផ្លែ​ឈើ​នោះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នកស្លាប់​ទាំងនេះ ត្រូវបាន​រាយការណ៍​ពី​មន្ទីរពេទ្យ​ចំនួន​២​នៅ​ទីក្រុង​Muzaffarpur នៅក្នុង​រដ្ឋ​Bihar នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ។​

​មន្ត្រី​សុខាភិបាល លោក Ashok Kumar Singh បាន​និយាយថា​ក្មេង​ទាំង​អស់នោះ​មាន​រោគសញ្ញា​នៃ​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​លោក​បាន​បន្ថែមថា​ភាគច្រើន​នៃ​
​ពួកគេ បាន​ទទួលរង​នូវ​ការបាត់បង់​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ​។​

​លោក បាន​និយាយថា “​ក្រសួង​សុខាភិបាល​បាន​ផ្តល់​ការណែនាំ​ដល់​ឪពុកម្តាយ​ឱ្យ​មើលថែរក្សា​កូន​របស់​ពួកគេ​ក្នុង​រដូវក្តៅ នៅពេល​សីតុណ្ហភាព​លើស​៤០​អង្សា​សេ ។​

​យ៉ាងហោច​ណាស់​មាន​ក្មេង​ចំនួន​៤០​នាក់​ដែល​បាន​ត្អូញត្អែរ​អំពី​រោគសញ្ញា​ស្រដៀង​គ្នា​នេះ​កំពុង​ត្រូវបាន​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​៕

​ជុំវិញ​អាកាសធាតុ​ក្តៅអូសបន្លាយ​ពេលនៅ​ឥណ្ឌា​នេះដែរ មនុស្ស​៣៦​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់​ដោយ​កំដៅ ដោយ​ជន្រីក្រ​រងគ្រោះ​ខ្លាំង​ជាង​គេ ។​

​រដ្ឋធានី​ញូវដេល្លី ត្រូវបាន​គេ​កត់ត្រា​ឃើញ​សីតុណ្ហភាព​៤៨​អង្សា​សេ​កាលពី​ថ្ងៃ​អង្គារ ខណៈ​នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន​ភាគ​ខាងជើង​កំដៅ​ឡើងដល់​៥១​អង្សា​សេ​៕ដោយ៖សុខា/sn

​​ម្តាយ​ក្មេង​យំ​លើ​សព​កូន​ដែល​ស្លាប់​ដោយ​ជម្ងឺ​រលាក​ខួរក្បាល​