ក្មេង ២ នាក់​ស្លាប់ និង​របួស ៨ នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​អា​ថ៍កំ​បាំង​នៅក្បែរ​ក្រុង​ហាណូយ​

137

​ទារក​ប្រុស​ម្នាក់​និង​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​មួយ នៅ​ភាគ​ខាងកើត​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​កា​លពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣​មករា ដោយ​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​និង​បណ្តាលឱ្យ​របួស​យ៉ាងតិច ៨ នាក់​ផ្សេងទៀត​។​

​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​ការផ្ទុះ​នៅ​ស្រុក​យិន​ផុង ខេត្ត​បាក់​និ​ញ ដែល​បាន​កើតឡើង​នៅ​ម៉ោង ៤ និង ៣០ នាទី​ព្រឹក ដោយ​បំផ្លាញ​អគារ​ជាច្រើន​ខ្នង និង​ហើរ​កម្ទេចកម្ទី​ពេញ​មេឃ​។​

​ការផ្ទុះ​នេះ​បាន​រំលំ​ផ្ទះ ៤ ខ្នង​ដួល​រាប​ដល់​ដី និង​បណ្តាលឱ្យ​បែក​កញ្ចក់​បង្អួច​អគារ​ជុំវិញ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​បានឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ឱ្យដឹងថា ទារក​ប្រុស​អាយុ ១ ឆ្នាំ និង​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។​

​អាជ្ញាធរ​ស្រុក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យ៉ាងហោចណាស់​មនុស្ស ៨ នាក់​បាន​រងរបួស​ដោ​យ​សារ​ការផ្ទុះ​នេះ​។​

​យោងតាម​មន្ត្រី​ក្នុង​តំបន់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​ការផ្ទុះ​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់​មួយ​ដែលមាន​គ្រួសារ​ជាច្រើន​ធ្វើការ​ប្រមូលរបស់​អេតចាយ​នៅ​គំនរ​សំរាម​។​

​សំណល់​លោហៈ​រាប់​តោន​ពី​គ្រាប់បែក​សម័យ​សង្គ្រាម​វៀតណាម​នៅតែ​គ្របដណ្ដប់​ពាសពេញ​ប្រទេស​វៀតណាម ដែល​តែងតែ​បង្ក​សោកនាដកម្ម​។​

​កាលពី​ខែសីហា មនុស្ស ៦ នាក់​បាន​ស្លាប់​រួមទាំង​កុមារ ៣ នាក់​នៅពេល​គ្រាប់បែក​សម័យ​សង្គ្រាម​បាន​ផ្ទុះ​នៅ​ខេត្ត​កៀន​ហ័​រ​។ របាយការណ៍​នៅពេល​នោះបាន​លើកឡើងថា វា​បាន​បំផ្ទុះ​ខណៈដែល​កម្មករ​ប្រមូលរបស់​អេតចាយ​បានគាស់​គន្លឹះ​គ្រាប់បែក​។​

​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាម​វៀតណាម​ក្នុង​ឆ្នាំ ១៩៧៥ មនុស្ស​ជាង ៤២.០០០ នាក់​ត្រូវបាន​សម្លាប់​និង​ជាង ៦២.១០០ នាក់​បាន​រងរបួស​ដោ​យ​សារ​គ្រាប់បែក​មិនទាន់​ផ្ទុះ ដែល​ត្រូវបាន​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

ទារក​ប្រុស​ម្នាក់​និង​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​មួយ នៅ​ភាគ​ខាងកើត​រដ្ឋធានី​ហាណូយ​របស់​វៀតណាម​កា​លពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣​មករា