ក្រដាសប្រាក់​ថ្មី​នឹងដាក់​ឱ្យ​ចរាចរ​នៅ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ស្តេច​ថៃ​

862
ចែករម្លែក

​ធនាគារជាតិ​ថៃ​មាន​គម្រោង​ដាក់ឱ្យ​ចរាចរ​ក្រដាសប្រាក់​បាត​ថ្មី នៅ​ថ្ងៃទី ២៨ កក្កដា សម្រាប់​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់ ៦៦ វស្សា​របស់​ព្រះមហាក្សត្រ​ថៃ​។ នេះ​បើតាម​ការប្រកាស​របស់​ទេសាភិបាល​ធនាគារជាតិ​ថៃ លោក វីរៈ​ថៃ សន្តិ​ប្រា​បុ​ប កាលពី​ថ្ងៃទី ៣ កក្កដា​។

​លោក វីរៈ​ថៃ​បាន​និយាយថា ស៊េរី​ក្រដាសប្រាក់​ថ្មី​ទី ១៧ បានទទួល​ការអនុញ្ញាត​ពី​ព្រះមហាក្សត្រ​រួចហើយ ហើយ​វា​នឹង​ចរាចរ​ចាប់ពី​ថ្ងៃទី ២៨ កក្កដា​តទៅ ដោយ​បន្ថែមថា នេះ​មានន័យថា សាធារណជន​នឹង​អាច​ដក​សាច់ប្រាក់​ថ្មី​ពី​ធនាគារពាណិជ្ជ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ចាប់ពីពេលនោះ​ទៅ​ផងដែរ​។

​សាច់ប្រាក់​ថ្មី​ដែល​នឹងដាក់​ឱ្យប្រើ​នាពេលខាងមុខ គឺ ក្រដាស ៥០០ បាត និង ១០០០ បាត​៕ ដោយ៖ កញ្ញាដាលីស

ក្រដាស ៥០០ បាត និង ១០០០ បាត​ថ្មី​នឹងដាក់​ឱ្យប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៨ កក្កដា