ក្រដាស​តុង​ប៉ា ៖ ក្រដាស​ដែល​មិន​រលួយ​រាប់ពាន់​ឆ្នាំ​

253
ចែករម្លែក

វប្បធម៌​តុង​ប៉ា​ជា​ផ្នែក​សំខាន់​មួយ​នៃ​វប្បធម៌​ជនជាតិ​ណា​ស៊ី​នៅ​ខេត្ត​យូ​ន​ណាន ។ ក្រដាស​តុង ប៉ា​ជាវ​ត្ថុ​សំខាន់​មួយ​សម្រាប់​កត់ត្រា និង​ផ្សព្វផ្សាយ​នូវ​វប្បធម៌​តុង​ប៉ា ។ ជនជាតិ​ណា​ស៊ី​ចូល ចិត្ត​សរសេរ​ធម៌​តុង​ប៉ា និង​គូរគំនូរ​តុង​ប៉ា​លើ​ក្រដាស​តុង​ប៉ា ។​

​លោក ហ៊ឺ ហួ​ឈាំ​ង អ្នក​បន្តវេន​វប្បធម៌​តុង​ប៉ា​ក្នុង​ក្រុង​លី​ជាំ​ង បាន​បញ្ជាក់ថា អក្សរ​ដែល​សរសេរ លើ​ក្រដាស​តុង​ប៉ា វា​មិន​ហើរ​ពណ៌​ទេ អាច​រក្សា​បានយូរ​រហូត​ដល់​រាប់ពាន់​ឆ្នាំ​ហើយ មិនដែល រលួយ​សោះ ។ ដូច្នេះ ជនជាតិ​ណា​ស៊ី​យើង​បានដាក់​ឈ្មោះ​ឱ្យ​ក្រដាស​តុង​ប៉ា​នេះ​ថា “​ក្រដាស​រាប់ពាន់​ឆ្នាំ​” ។​

​ក្រដាស​តុង​ប៉ា​ខុសគ្នា​នឹង​ក្រដាស​ធម្មតា ។ ផ្ទៃ​វា​មិន​រអិល​ទេ ហើយ​ជា​ក្រដាស​គគ្រើម​មើលទៅ ។ លោក ហ៊ឺ ហួ​ឈាំ​ង បន្តទៀតថា ក្រដាស​តុង​ប៉ា​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ហើយ​ធ្វើ​ដោយ ប្រើ​ផ្កា​យ៉ាវ​ហួ ដែល​ដុះ​លូតលាស់​នៅ​តំបន់​លី​ជាំ​ង ។ បើ​សង្កេតមើល​ក្រដាស​នេះ​នៅក្រោម ពន្លឺភ្លើង យើង​អាច​មើលឃើញ​សរសៃ​ស្លឹក​នៃ​រុក្ខជាតិ​បាន ។​

​តើ​ហេតុអ្វី​បានជា​ក្រដាស​តុង​ប៉ា​អាច​រក្សា​បានយូរ​រហូត​ដល់​រាប់ពាន់​ឆ្នាំ ? លោក​បាន​ពន្យល់ថា ផ្កា​យ៉ាវ​ហួ​នេះ​ជា​វត្ថុធាតុដើម​សម្រាប់ធ្វើ​ក្រដាស​តុង​ប៉ា ។ ផ្កា​នេះ​មាន​ជាតិ ពុល​ពិសេស មួយ​ប្រភេទ ។ ក្រោយពី​កែច្នៃ​រួច វា​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ តែ​អាច​ការពារ​កុំឱ្យ សត្វ​ស៊ី និង​ដុះ​ផ្សិត ។ ដូច្នេះ ក្រដាស​តុង​ប៉ា​នេះ​អាច​ប្រើ​ប្រាន​យូរ ។​

​បច្ចុប្បន្ននេះ ជនជាតិ​ណា​ស៊ី​នៅតែ​ធ្វើ​ក្រដាស​តុង​ប៉ា​តាម​វិធី​បុរាណ ដែលមាន​ប្រវត្តិ​រាប់ពាន់​ឆ្នាំ ទៅហើយ ។ គេ​បេះយក​ផ្កា​យ៉ាវ​ហួ បកសំបក​ពណ៌​ខ្មៅ កម្ទេច​ផ្នែក​ស ហើយ​ដាំ​ក្នុង​ទឹក​រយៈពេល ២ ម៉ោង ។ ក្រោយ​ទៅ គេ​វាយ​ដុំ​ជាច្រើនលើក រួច​ត្រាំ​ក្នុង​ទឹក លាយ​ឱ្យ​សព្វ ហើយ​យកទៅ ហាល​ឱ្យ​ស្ងួត និង​កិន​ឱ្យមាន​ភាព​រាបស្មើ ទើប​ធ្វើ​បានជា​ក្រដាស​តុង​ប៉ា​មួយ​សន្លឹក ។

​នៅ​ឆ្នាំ ២០០៦ ក្រដាស​តុង​ប៉ា​បាន​ត្រូវដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​ថ្នាក់ជាតិ​ក្រុមទី ១ របស់​ប្រទេស​ចិន ៕ដោយ ទួន ជីន​ស៊ីន​

រូបថត ស៊ីន​ហួ​ចិន ៖ ទេសចរ​កំពុង​រើស​ទិញ​ផលិតផល​វប្បធម៌​ក្រដាស​តុង​ប៉ា