ក្របខណ្ឌ​បាល់បោះ NBA បង្ហាញ​ការគាំទ្រ​កម្លាំងចិត្ត​ដល់​គ្រូបង្វឹក ក្រេ​ក ប៉ូ​ប៉ូ​វិច បន្ទាប់ពី​ភរិយា​គាត់​ទទួលមរណភាព​

665

​ដំណឹង ថា លោកស្រី អេ​រី​ន ប៉ូ​ប៉ូ​វិច ភរិយា​របស់​គ្រូបង្វឹក​ក្លិប San Antonio Spurs លោក ក្រេ​ក ប៉ូ​ប៉ូ​វិច បាន​ស្លាប់ នៅ​អាយុ ៦៧ ឆ្នាំ កាលពី​ថ្ងៃ​ពុធ ទី​១៨ មេសា បាន​ញ៉ាំងឱ្យមាន​ការចែករំលែក​ទុក្ខ​អស់ពីដួងចិត្ត​ពី​ពិភព​បាល់បោះ​ទាំងមូល​។

​យោងតាម​ក្លិប ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​បួន​ទសវត្សរ៍ និង​មានកូន​២ ចៅ​២​។ ទូរទស្សន៍ ESPN រាយការណ៍​ថា លោកស្រី​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​។

​ខេ​វិ​ន ឌួ​រ៉ា​ន់ តារា​បាល់បោះ​របស់​ក្រុម Golden State Warriors ដែល​ក្រុម​របស់ខ្លួន​នឹង​លេង​ជាមួយ​ក្រុម Spurs ក្នុង​វគ្គ​ជម្រុះ បាន​និយាយប្រាប់​ទូរទស្សន៍ ESPN ថា “​ខ្ញុំ​ចង់ឱ្យ​ប៉ូ​ប៉ូ​បានដឹងថា គ្រួសារ NBA ទាំងមូល​គឺ​គាំទ្រ​គាត់ និង​ចាំ​ជំរុញ​ទឹកចិត្ត​គាត់​អំឡុងពេល​ដ៏​លំបាក​នេះ​។ វា​ធំ​ជាង​ការប្រកួត​។ វា​ធំ​ជាង​ឈ្នះ​ចាញ់​ទៅទៀត​”​។

​នៅមាន​ប្រតិកម្ម​ចូលរួម​រំលែក​ទុក្ខ​ជាច្រើន​ទៀត​ពី​កំពូល​តារា​បាល់បោះ NBA ល្បីៗ រួមមាន ឡេ​ប្រុ​ន ជែ​ម​, ឌី​វេដ​, អៀរ​វីន ម៉ា​ជីក ច​ន​សុន​, សូន លីវ​វី​ង​ស្តុ​ន​, ប៊ី​ល​លី ឃី​ង និង ស្ពេ​ន​ស័​រ ឌី​ន​វីដ​ឌី​៕ ដោយ៖ កញ្ញាដាលីស

គ្រូបង្វឹក​ក្លិប San Antonio Spurs លោក ក្រេ​ក ប៉ូ​ប៉ូ​វិច