ក្របី​៨​ក្បាល​កំពុងត្រាំ​ទឹក​ថ្លុក​ត្រូវ​រន្ទះបាញ់​ងាប់​ទាំងអស់​

389
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ពោធិ៍សាត់​: ក្របី​៨​ក្បាល​ត្រូវបាន​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​ទាំងអស់ ខណៈដែល​កំពុង​ដេក​ក្នុង​ថ្លុក​កណ្តាល​វាលស្រែ​។ ហេតុការណ៍​រន្ទះបាញ់​សត្វ​ក្របី​ទាំង​៨​ក្បាល​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ ចំណុច​ការដ្ឋាន​ចាស់ (​ក្រុម​ហ៊​នភា​ភិ​ម៉ិច​) ដែល​ស្ថិតនៅ​ក្នុងភូមិ អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សត្វ​ក្របី​ចំនួន​៨​ក្បាល​ដែល​ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យ​ងាប់​ទាំង​៨​ក្បាល​នៅក្នុង​ថ្លុក វាលស្រែ​រួមគ្នា ខណៈដែល​មេឃ​កំពុងតែ​ភ្លៀង​លាយឡំ​ខ្យល់​នឹង​ផ្គរ​រន្ទះ​ផងដែរ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា សត្វ​ក្របី​ទាំង​៨​ក្បាល ដែល​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​នោះ ជា​របស់​ម្ចាស់​ឈ្មោះ ស៊ិន សា​អុល អាយុ ៤៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​ករណី​គ្រោះធម្មជាតិ​ខាងលើនេះ មិន​បណ្តាល​ឲ្យ​បាត់​ជីវិត ឬ​គ្រោះថ្នាក់​មនុស្ស​ឡើយ​ទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​រន្ទះបាញ់ កើតមាន​ច្រើនលើកច្រើនសារ បណ្តាល​ឲ្យ​មនុស្ស​និង​សត្វ​ជាច្រើន​ផងដែ​៕ ល​