ក្របួច​បាន​ចោរ​ជនជាតិ​វៀតណាម​លួច​កាច់ករ​ម៉ូតូ​នៅ​ក្រុង​បាវិត​

168
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ក្រុង​បាវិត​ក្របួច​បាន ខណៈដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះជួល​ឈ្មោះ ភិន រាក់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ស្ថិត​ក្នុងភូមិ បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​សង្ស័យ​ឈ្មោះ ត្រឹង យ៉ាំង​កាន់ ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ ធឹង​ចឹ​ង ឃុំ ឡើយ​ធឹង ស្រុក បេន​កូវ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។​

​ប្រភព​បាន​បន្តទៀតថា​៖​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ​ឆ្លាម ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​70 F1 612-02​របស់​ឈ្មោះ ធូ​ក រ៉ាវី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​សន្តិសុខ​កា​សុ​ី​ណូ​ពិភពថ្មី​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ ខ្សែ​ត ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជា​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ល​