ក្រពើ​ទឹកប្រៃ​ប្រល័យ​ជីវិត​ក្រពើ​ទឹកសាប​ជា​ចំណី​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1283
ចែករម្លែក

​បើ​គិត​ទៅ ក្រពើ​ទឹកប្រៃ និង​ក្រពើ​ទឹកសាប​អាច​ចាត់ទុកបាន​ថា​ជា​បងប្អូន​គ្នា​គ្រាន់​តែមួយ រស់ក្នុង​ទឹកប្រៃ ហើយ​មួយ​រស់ក្នុង​ទឹកសាប​ប៉ុណ្ណោះ​។ បើ​បែបនេះ​ពួកវា​មិនគួរ​សម្លាប់​គ្នា ជា​ចំណី​ឡើយ​។​

​ទោះជា​យ៉ាងណា ក្រពើ​ទឹកសាប​មួយ​ក្បាល​បាន​ជួប​អាសន្ន​ធំ​នៅពេល​ពើបប្រទះ​នឹង​ក្រពើ ទឹកប្រៃ​មួយ​ក្បាល​ដែលមាន​មាឌធំ​ជាង​វា​ឆ្ងាយ​។

​អ្នកស្រី វេន​ឌី ហី​កស៍ (Wendy Higgs) និង​កូនប្រុស​ពៅ​របស់គាត់ រ៉ា​យ​អែន (Ryan) បានឃើញ​ក្រពើ​ទឹកប្រៃ​ខាងលើ​សម្លាប់​ក្រពើ​ទឹកសាប​ធ្វើ​ចំណី ខណៈពេល​ពួកគាត់​កំពុង ស្ទូចត្រី​នៅ​ស្ទឹង​ដា​លី (Daly River) ស្ថិតក្នុង​ទឹកដី​ខាងជើង (Northern Territory) ប្រទេស​អូស្ត្រាលី កាលពី​ខែ​មុន​។

​តាមរយៈ​រូបភាព​ទាំងនេះ ក្រពើ​ធំ​បាន​ខាំ​ក្រពើ​តូច​ស៊ី​ទាំង​រស់​។ អ្នកស្រី វេន​ឌី ហី​កស៍ និយាយ​ពី​ហេតុការណ៍​ដ៏​កម្រ​បាន​ជួប និង​គួរឱ្យភ្ញាក់ផ្អើល​នេះ​ថា គាត់​មិន​ធ្លាប់​ឃើញ​អ្វី បែបនេះ​ពីមុនមក​ទេ វា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួល​: ខុម​